90% នៃគម្រោងខុនដូ នៅវៀតណាម មិនមានការលក់ចេញឡើយនៅក្នុងត្រីមាសទី១ក្នុងឆ្នាំ២០២៤

ចែករំលែក៖

យោងតាមអ្នកស្រាវជ្រាវទីផ្សារ DKRA Group បានឱ្យដឹងថា កៅសិបភាគរយនៃគម្រោងខុនដូនៅក្នុងប្រទេសវៀតណាម មិនមានការលក់នៅក្នុងត្រីមាសទី 1 ដោយសារតម្រូវការបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។

របាយការណ៍អ្នកស្រាវជ្រាវខាងលើបានបញ្ជាក់ថា បើទោះបីជាមានចំនួនខុនដូថ្មី 4,800 យូនីត ត្រូវបានដាក់ឱ្យដំណើរការលក់ក៏ដោយ ប៉ុន្តែមានតែ 64 1% ប៉ុណ្ណោះដែលត្រូវបានលក់ចេញ។

 យូនីតថ្មីភាគច្រើនបានមកពីគម្រោងដែលមានស្រាប់នៅភាគកណ្តាល និងភាគខាងត្បូងវៀតណាម៖ Quang Nam, Binh Dinh, Khanh Hoa, Binh Thuan និង Ba Ria-Vung Tau

 របាយ ការណ៍ មួយ ទៀត របស់ សមាគម អ្នក អចលនទ្រព្យ វៀតណាម បាន បង្ហាញ ថា ក្នុង ត្រីមាស ទី មួយមានខុនដូ 10,000 យូនីត ត្រូវ បាន ដាក់ ឱ្យ ដំណើរការលក់ ប៉ុន្តែ មាន តែ 1.6% ប៉ុណ្ណោះ ដែល ត្រូវ បាន លក់ ចេញ។

 ទោះជាយ៉ាងណាក៏ដោយ តម្លៃនៅតែមានកម្រិតខ្ពស់ជាមធ្យម 180 លានដុងក្នុងមួយម៉ែត្រការ៉េនៅភាគកណ្តាល និង 155 លានដុងនៅភាគខាងត្បូង។

 លោក Mauro Gasparotti នាយកក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Hotels Asia-Pacific បាននិយាយថា តម្រូវការខុនដូបានកើនឡើងក្នុងកំឡុងឆ្នាំ 2016-2019 នៅពេលដែលយូនីតថ្មីចំនួន 12,000 ត្រូវបានបើកដំណើរការជារៀងរាល់ឆ្នាំ។

 អ្នក ក្នុង ឧស្សាហកម្ម និយាយ ថា តម្រូវការ ខុនដូ ទាប នឹង បន្ត អូសបន្លាយ ពេញ មួយ ឆ្នាំ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print