ប្រធានាធិបតីពូទីនបានប្រកាសថា គ្មានកន្លែងសម្រាប់ប្លុកយោធានៅអាស៊ីប៉ាស៊ីហ្វិកទេ

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា តំបន់អាស៊ីប៉ាស៊ីហ្វិកមិនគួរមានប្លុកយោធាទេ ដោយសារលទ្ធភាពនៃប្លុកទាំងនេះ ធ្វើឱ្យតុល្យភាពសន្តិសុខចុះខ្សោយ។

យោងតាម RT បានផ្សាយថា នៅក្នុងសន្និសីទកាសែតជាមួយប្រធានាធិបតីចិន Xi Jinping នៅថ្ងៃទី 16 ខែឧសភា លោក Putin បាននិយាយថា ការចរចានាពេលថ្មីៗនេះរវាងរុស្ស៊ីនឹងចិនបានបង្ហាញជាថ្មីម្តងទៀតនូវវិធីសាស្រ្តរបស់ប្រទេសទាំងពីរចំពោះទំនាក់ទំនងទ្វេភាគីជាមួយនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិជាច្រើនដែលជាប់ទាក់ទងគ្នា។
យោងតាមលោក ពូទីន ប្រទេសទាំងពីរកំពុងបន្តគោលនយោបាយការបរទេសឯករាជ្យ ខណៈពេលដែលកំពុងព្យាយាមឱ្យមានសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលនិងប្រជាធិបតេយ្យ ដែលតួនាទីរបស់អង្គការសហប្រជាជាតិជាចំណុចកណ្តាល។
លោកពូទីន បានបន្ថែមថា រុស្ស៊ី និងចិនកំពុងគាំទ្ររចនាសម្ព័ន្ធសន្តិសុខសមស្របនិងនិរន្តរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលសំដៅទៅលើអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងអង្គការដែលគ្រប់គ្រងដោយលោកខាងលិចផ្សេងទៀត លោកពូទីន បានបញ្ជាក់ថា តំបន់អាស៊ីប៉ាស៊ីហ្វិកគ្មានកន្លែងសម្រាប់សម្ព័ន្ធភាពយោធានិងនយោបាយបិទទ្វារទេ។ លោកពូទីនបាននិយាយថា “យើងជឿថា ការបង្កើតសម្ព័ន្ធភាពបែបនេះគឺមានគ្រោះថ្នាក់និងប្រឆាំង” ។
ទន្ទឹមនឹងនេះដែរ សម្រាប់លោកប្រធានាធិបតី Xi Jinping បានអត្ថាធិប្បាយថា ចិត្តគំនិតនៃសង្រ្គាមត្រជាក់នៅតែរីករាលដាលនៅលើឆាកអន្តរជាតិ ហើយបានព្រមានថា “អនុត្តរភាពឯកតោភាគី ការប្រឈមមុខដាក់គ្នា និងនយោបាយអំណាចគំរាមកំហែងដោយផ្ទាល់ដល់ពិភពលោកទាំងមូលនិងសន្តិសុខរបស់ប្រទេសទាំងអស់។
ទោះបីជាអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានបញ្ជាក់ថា ប្លុកនេះមិនមានផែនការពង្រីកទៅអាស៊ី និងមិនចាត់ទុកប្រទេសចិនជាគូប្រជែងក៏ដោយ ក៏អង្គការណាតូនឹងនៅតែតាមដានព្រឹត្តិការណ៍ក្នុងតំបន់និងបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូឥណ្ឌូប៉ាស៊ីហ្វិក។
ចំណែកសហរដ្ឋអាមេរិកក៏មានសម្ព័ន្ធភាពសន្ធិសញ្ញាដាច់ដោយឡែកជាមួយអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន និងថៃដែរ៕ ដោយធីរីណា

...

រូប​ថត​:TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print