មេព្រៃខេត្តរតនះគិរីបើកដៃអោយឈ្មួញដឹកឈើប្រណីតគគ្រឹកគគ្រែងកក្រើកវិញហើយជិតមួយខែនេះ

ចែករំលែក៖

ភ្នំពេញ៖ បទល្មើសដឹកជញ្ជូនឈើនៅខេត្តរតនគិរីបានកក្រើកឡើងវិញហើយ ក្នុងអំឡុងពេលជិតមួយខែកន្លងមកនេះ ខណះទទួលបានការបើកភ្លើងខៀវពីជំនាញរដ្ឋបាលព្រៃឈើ សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរជាដើម មានទាំងឡានតូច ឡានធំ កើតឡើងរាល់យប់ថ្ងៃ ធ្វើឡើងចំពោះក្រសែភ្នែកអស់លោកជំនាញតែម្តង។

...

គេបានរាយការណ៍មកថាៈ ឈ្មួញឈ្មោះ(កាំង)ដឹកឈើប្រណិតលក្ខណះទ្រង់ទ្រាយធំ និងគឃ្លើនបំផុត បន្ទាប់ពីឈ្មួញរូបនេះត្រូវរូវជាមួយជំនាញរដ្ឋបាលព្រៃឈើខេត្ត និងបង់លុយសម្រាប់ក្បាលឡាន បង់ប្រចាំខែជាដើមជាមួយសមត្ថកិច្ចដ៏ច្រើនស្ថាប័នមួយចំនួនទៀត។

ជាទូទៅឈ្មួញ (កាំង)ប្រើរថយន្តតូរីស និងធុនត្រាធ្វើជាមធ្យោបាយដឹកឈើប្រណិតចេញពីខេត្តស្ទឹងត្រែងមកកាន់ក្រុងបានលុង ខេត្តរតនគិរី ក្នុងមួយយប់តិចបំផុតចាប់ពី៥ទៅ៨រថយន្ត ឬលើសពីនេះយ៉ាងរលូន រហូតដល់ប្រជាពលរដ្ឋប្រទះឃើញហេតុការណ៍និយាយថា ឡានដឹកឈើបើកលឿនៗ បង្ករគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដំណើរ និងដឹកបែបអនាធិបតេយ្យដូចសង្គមមូលដ្ឋានអត់ច្បាប់ទម្លាប់។

ក្រុមឈ្មួញបានបង្ហើបថាៈ ឈ្មួញ(កាំង)នឹងឈ្មោះ(ណាក់) ឈ្មោះ(ភាព)និងឈ្មោះ(ធៀម) ជាមុខសញ្ញារកសុីឈើល្មើសច្បាប់ ប៉ុន្តែឈ្មោះ(កាំង)ត្រូវបានគេចាត់ទុកជាបងធំ នឹងធ្លាប់យកម្ហូបក្រៅផ្ទះ(ស្រី)អោយមេសមត្ថកិច្ចថែមទៀត ទើបគេចេញមុខដឹកឈើពីខេត្តស្ទឹងត្រែងចូលក្រុងបានលុង ខេត្តរតនគិរី និងមានឈ្មួញផ្សេងទៀតគេមានឱកាសដឹកបន្តទៅកាន់វៀតណាមដូចគេហែរកឋិន ដោយលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តជាអ្នកអនុញាតិ។ ក្រៅពីនោះនឹងបង្ក្រាបដើម្បីអោយឈ្មួញគិតគូបញ្ហាសេដ្ឋកិច្ចដល់ជំនាញ។

ពាក់ព័ន្ធករណីនេះ លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីបានប្រាប់(នគរដ្រ្គេហ្គន)តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦នេះថាៈ “ខ្ញុំមិនដឹងផង ខណះកំពុងចុះមកធ្វើការនៅខេត្តស្ទឹងត្រែង ហើយបើចង់ដឹងរឿងអីមេត្តាចុះមក…ពិសេសបើមានករណីនេះថាតើគេដឹកយកមកដាក់នៅកន្លែងណាមួយពិតមែន ខ្ញុំនឹងអោយមន្ត្រីរបស់ខ្ញុំខាងសង្កាត់ ផ្នែក ក្រុងបានលុងចុះទៅមើលធ្វើការងារនោះ។ ដោយឡែកលោក(កាំង)បានទទួលស្គាល់ថា គាត់បានដឹកមែន តែតិចតួចទេ ដោយលោកនិយាយយ៉ាងដូច្នេះថាៈ ខ្ញុំមិនរកសុីដឹកច្រើនដូចគេទេ ជួនកាលបីយប់ដឹកម្តង ប្រើឡានតូរីសតូចៗ មិនសូវជាចំណេញទេ ព្រោះបង់អោយសមត្ថកិច្ច ជំនាញរដ្ឋបាលព្រៃឈើច្រើនពេក ទាំងតាមដងផ្លូវ នឹងកន្លែងធ្វើការ។ លោក(កាំង)បន្តថាៈ ខ្ញុំទើបនឹងដឹកបាន១០ថ្ងៃប៉ុណ្ណោះ អាចនឹងឈប់ដឹកនៅថ្ងៃទី៍៥ ខែក្រោយខាងមុខនេះ។

ជុំវិញបទល្មើសនេះ ពិតជាបង្ហាញអោយឃើញថា អាជ្ញាធរក្រុងបានលុង អាជ្ញាធម៍ខេត្ត រដ្ឋបាលព្រៃឈើខេត្តកំពុងខ្វះការទទួលខុសត្រូវលើភារកិច្ច តួនាទី បង្ក្រាបបទល្មើសព្រៃឈើក្នុងសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ដូចអ្វីដែលរាជរដ្ឋាភិបាលរឹតបន្តឹងនោះ?
គេបានរាយការណ៍មកថាៈ រៀងរាល់យប់ឈ្មួញឈ្មោះ(កាំង)បានដឹកឈើប្រណិតចេញពីខេត្តស្ទឹងត្រែងចូលក្រុងបានលុង ជាទម្លាប់ទៅហើយដើម្បីប្រភពសេដ្ឋកិច្ចលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត នឹងសមត្ថកិច្ចដ៏ច្រើនស្ថាប័នទៀត  ដោយគ្រាន់តែគេដាក់អក្សរ(A)ជាសញ្ញាសំគាល់ឡានរបស់គេ សុទ្ធតែមានការបើកភ្លៀងរួចហើយ ៕

image

image

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print