សម្ដេចធិបតី​ ទទួល​ជួបប្រធានផ្នែកយុទ្ធសាស្ត្រ នៃក្រុមហ៊ុន Dunamu ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ទីក្រុង​សេអ៊ូល​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នាព្រឹកថ្ងៃសុក្រ ទី១៧ ឧសភា ឆ្នាំ២០២៤​នេះ​ ជួបជាមួយ លោក JIHOON LIM ប្រធានផ្នែកយុទ្ធសាស្ត្រ នៃក្រុមហ៊ុន Dunamu ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ក្រុមហ៊ុន Dunamu គឺជាក្រុមហ៊ុនឯកទេសក្នុងការបង្កើតទម្រង់សម្រាប់ផ្លាស់ប្តូររូបិយប័ណ្ណ Crypto Upbit ដើម្បីផ្តល់សេវាកម្មជួញដូរCrypto តាមរយៈទូរស័ព្ទ ដោយផ្តល់នូវសុវត្ថិភាព និងភាពងាយស្រួលដល់អតិថិជន និងវិនិយោគិនក្នុងការធ្វើប្រតិបត្តិការ ។

ជាមួយគ្នានេះ​ សម្ដេចធិបតី​ ក៏ជួបជាមួយ លោក JUNG Wonju ប្រធានក្រុមហ៊ុន Daewoo E&C ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។

...

Daewoo E&C គឺជាក្រុមហ៊ុនឈានមុខគេនៃឧស្សាហកម្មសំណង់នៅសាធារណរដ្ឋកូរ៉េ ដោយមាន អាយុកាលជាង ៥០ឆ្នាំមកហើយ ។ ក្រុមហ៊ុន Daewoo E&C បានដើរតួនាទីដ៏សំខាន់ ក្នុងការចូលរួមនូវវិវត្តសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់សាធារណរដ្ឋកូរ៉េ ។ ក្រុមហ៊ុន មានប្រតិបត្តិការអាជីវកម្មសំខាន់ៗដូចជា៖ ការអភិវឌ្ឍលំនៅឋាន រោងចក្រថាមពល និងការផ្តល់ផលប័ត្រជាសកល៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print