ភ្នំពេញ៖ នារីជាជនជាតិបរទេសម្នាក់បានចង់ក្រម៉ាចេញពីក្នុងបន្ទប់ខុនដូជាន់ទីពីររួចកាន់ទម្លាក់ខ្លួនចុះមកក្រោមតែរបូតដៃក៏ធ្លាក់មកក្រោមបណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវ ១០៥កែងផ្លូវ៣៩០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុដោយឃើញនារីរងគ្រោះជាជនបរទេសបានយកក្រម៉ាចងចេញពីក្នុងបន្ទប់របស់ខ្លួននៅជាន់ទីពីក្នុងខុនដូមួយកន្លែងរួចនារីរងគ្រោះខាងលើក៏បានទម្លាក់ខ្លួនចុះតាមក្រម៉ាមកក្រោម ស្រាប់តែរបូតដៃរអិលធ្លាក់មកក្រោមទើលើសំយ៉ាបហើយក៏បន្តធ្លាក់មកខាងក្រោមបណ្តាលឲ្យរងរបួសធ្ងន់ពេលនោះដែរក៏មានបងបងដែលធ្វើដំណើរឆ្លងកាត់ទាក់ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។
បន្ទាប់ពីសមត្ថកិច្ចចុះមកដល់ក៏បានទាក់ទងទៅរថយន្តសាមុយនៃមន្ទីពេទ្យរដ្ឋមួយកន្លែងដឹកយកនារីរងគ្រោះខាងលើទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ចំណែកឯមូលងេតុក្នុងការធ្លាក់សមត្ថកិច្ចជំនាញនិងធ្វើការស្រាវជ្រាវនៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ