ខេត្តព្រះសីហនុ៖ នៅចំនុចផ្លូវដែកផ្លូវចូលរោងចក្រទឹកកកស្ថិតនៅភូមិរំដួលជើងភ្នំ សង្កាត់លេខ១ក្រុង-ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៌មួយបានកើតមានឡើងនាវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ រវាងរថភ្លើង និងរថយន្តCRV។
...
សាក្សីកន្លែងកើតហេតុបានអោយដឹងថា៖ រថយន្តCRVបានបើកឆ្លងផ្លូវដែកដោយគ្មានការប្រុងប្រយ័ត្ន ក៏បណ្តាលអោយរថភ្លើងបុកខ្ទាតបើុងជាច្រើនត្រឡប់ ហើយរថភ្លើងមិនបានឈប់នោះទេក្រោយកើតហេតុ ពោលគឺបានបន្តបើកចូលទៅស្ថានីយនៅក្រុងព្រះសីហនុដោយសុវត្ថិភាព។ ដោយឡែកជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនសេតេក្នុងក្រុងព្រះសីហនុភ្លាមៗផងដែរ៕
ដោយ៖ សុខ ខេមរា
...