ខេត្តកំពង់ឆ្នាំង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ១៧:២០ នាទី ថ្ងៃទី ១៧ ឧសភា ២០២៤ បានឃាត់ខ្លួន ឈ្មោះឌួងច័ន្ទរតនះ ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ ជាងថតរូប រស់នៅ ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលបានធ្វើសកម្មភាព រំលោភនារីម្នាក់ អាយុ ១៦ ឆ្នាំ រស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ប្រព្រឹត្តនៅចំនុចផ្ទះជនសង្ស័យ ពេលឆាតហៅជនរងគ្រោះ ឲ្យទៅលេងផ្ទះ តែម្នាក់ឯង ។
សូមបញ្ជាក់ថា ៖ លោក ឌួង ច័ន្ទរតនះ ត្រូវជាជាងថតរូបត្រូវបានកងកំលាំងរាជអាវុធហត្តខេត្តចាប់ឃាត់ខ្លួន ពីបទរំលោភសេពសន្ថវៈ។
សូមជម្រាបជូនថា ៖ នៅវេលាម៉ោង ១៧:២០ នាទី ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ចំនួន០៦នាក់ប្រេីប្រាស់រថយន្តចំនួន០១គ្រឿង ម៉ូតូ ចំនួន ០២ គ្រឿងដឹកនាំដោយលោកវរសេនីយ៍ត្រី អ៉ឹម លីអ៉ីម មេបញ្ជាការក្រុងកំពង់ឆ្នាំង ។យោងតាមបទល្មេីសជាក់ស្ដែង។ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ឌួងច័ន្ទរតនះ ភេទប្រុស អាយុ ៣១ ឆ្នាំមុខរបរ ជាងថតរូប រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងដែលបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះ ……. ភេទស្រី អាយុ ១៦ ឆ្នាំ រស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ដែលប្រព្រឹត្តនៅចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបញ្ជាក់ថា ៖ មូលហេតុជនរងគ្រោះបានទៅលេងផ្ទះជនសង្ស័យតែម្នាក់ឯង ដោយជនសង្ស័យជាអ្នកឆាតហៅ និងទុកចិត្ត ។
សមត្ថកិច្ចបញ្ជាក់ក្នុងរបាយការណ៍ថា ៖ វត្ថុតាងចាប់យករួមមាន ៖
១– ទូរស័ព្ទដែ ម៉ាក iphone 13 ពណ៍ទឹកសមុទ្រ ចំនួន ០១ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើកំពុងអនុវត្តតាមនីតិវិធី ។
សូមបញ្ជាក់ថា ៖ ក្នុងករណីឃាត់ខ្លួន ជនសង្ស័យខាងលើ ឃើញនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក៏ដូចជាមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ បានលើកឡើងថា បុគ្គលនេះជាកូនសិស្សជំនិត ព្រះអង្គ ធម្ម វនវាសី ចន្ទមុន្នី ដែលប្រជាពលរដ្ឋតែងគោរពនិងមានជំនឿ ។ ដូច្នេះតើជនសង្ស័យរូបនេះពិតដូចការ អះអាងនោះទេ ព្រោះប្រព្រឹត្តអំពើឧក្រិដ្ឋ អំពើបាប បាត់បង់សីលធម៌ ទង្វើដែលសង្គមស្អប់ខ្ពើម តើនេះជាការពិត ឬមួយយ៉ាងណា ! ហើយបុគ្គលនេះជា នរណាពិតប្រាកដ ? ៕
ដោយ ៖ សិលា