សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម តាមស្រាវជ្រាវរកសមាសភាពនៃជនដែលចូលជេរសម្តេចលើ Tiktok

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះលើផេកផ្លូវការ ស្នើឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម តាមស្រាវជ្រាវរកសមាសភាពនៃជនដែលចូលជេរសម្តេចលើ Tiktok ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលពេលបើកមើលមតិយោបល់ក្នុងតិចតុកដែលខ្ញុំបានបង្ហោះ។
សម្តេចតេជោ លើកថា ៖ មិនដឹងជនជាតិវៀតណាមចូលជេរខ្ញុំពីពេលណាមកព្រោះមើលតែ៤វីដេអូដែលបានបង្ហោះឃើញរាប់សិបនាក់ចូលមកជេរ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ៖ កាលឆ្នាំ២០១៦.២០១៧មានជាង២០០០នាក់ចូលមកជេរខ្ញុំតាម
Facebook ក្នុងនោះមានម្នាក់ ជាលេខាបក្សស្រុកផង។ ក្រោយខ្ញុំប្រាប់អគ្គលេខាបក្ស ងៀង ហ្វូចុងរឿងបែបនេះក៏ស្ងាត់ទៅវិញពេលនោះរឿង សមុទ្រចិនខាងត្បូង។
សម្តេចតេជោ ហ៊ុន សែន បន្តថា ៖ ពេលនេះពួកគេចូលមកជេរតាមTik tokម្តងប្រហែលជាក្រោយ ខ្ញុំនិយាយរឿងព្រែកជីកហ្វូណនតេជោ។
សម្តេចតេជោលើកឡើងថា ៖ ខ្ញុំមិនប្រាកដថាវៀតណាមនេះ ជាអ្នកណា?វៀតណាមនៅក្នុងប្រទេសវៀតណាមឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាមឬអណិកជនវៀតណាមនៅកម្ពុជាឬបងប្អូនខ្មែរក្រោមដែលមានគណនីតិចតុកនិងចេះវាយអក្សរវៀតណាមផងនិងចេះអានអក្សរ
ខ្មែរផង។
ដោយមានការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះគឺមានតែកិច្ចសហការស្រាវជ្រាវតែមួយគត់ដែលយើងអាចធ្វើបាន។
សម្តេចបន្តថា ៖ ខ្ញុំស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរខ្ញុំជាអ្នកណា?។
សម្តេចតេជោ បានបញ្ជាក់ថា ៖ ខ្ញុំមិនចោទប្រកាន់ថ្នាក់ដឹកនាំវៀតណាមថាប្រើប្រាស់មនុស្សបែបនេះឱ្យចូលមកជេរខ្ញុំទេដូចនេះទើបខ្ញុំស្នើសុំកិច្ចសហការ
ស្រាវជ្រាវដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print