ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក!​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​ កាលពីថ្ងៃទី១៩ ខែឧសភាម្សិលមិញនេះ​ បណ្តាលឲ្យមនុស្សស្លាប់ ០៨នាក់ និងរបួសធ្ងន់ស្រាល ១២នាក់​ បានកើតឡើងចំនួន ១១លើក ។ ដូច្នេះ​ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក!​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​

ប្រភពដដែលបន្តថា​ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បានកើតឡើងចំនួន ១១លើក (យប់ ០៤លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៨នាក់ (ស្រី ០៤នាក់), រងរបួសសរុប ១២នាក់ (ស្រី ០៦នាក់), រងរបួសធ្ងន់ ០៩នាក់ (ស្រី ០៤នាក់) រងរបួសស្រាល ០៣នាក់ (ស្រី ០២នាក់) និងមិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ០៦នាក់)។

...

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤លើក (ស្លាប់ ០៤នាក់, ធ្ងន់ ០២នាក់, ស្រាល ០០នាក់) , មិនគោរពសិទិ្ឋ ០៤លើក (ស្លាប់ ០២នាក់, ធ្ងន់ ០៣នាក់, ស្រាល ០២នាក់), មិនប្រកាន់ស្តាំ ០២លើក (ស្លាប់ ០១នាក់, ធ្ងន់ ០៤នាក់, ស្រាល ០០នាក់) និងបត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០១នាក់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print