សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាមានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្តដើម្បីចៀសវាងការប្រឌិតរឿងរ៉ាវផ្សេងៗដើម្បីកេងចំណេញនយោបាយ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា គូសបញ្ជាក់ថា ៖ កម្ពុជាមានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្តដើម្បីចៀសវាងការប្រឌិតរឿងរ៉ាវផ្សេងៗដើម្បីកេងចំណេញនយោបាយ ។
ក្នុងពិធីបើកសន្និសីទលើកទី១ស្តីអំពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ កម្ពុជាត្រូវមានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្ត ព្រោះអនាគតរបស់ប្រទេសមួយពឹងផ្អែកលើឆន្ទៈរបស់ប្រទេសនោះក្នុងការប្រឈមមុខជាមួយនឹងអតីតកាល។ ប៉ុន្តែដើម្បីធ្វើបែបនោះបាន លុះត្រាតែប្រជាជាតិនោះមានការឯកភាពគ្នាលើការបកស្រាយអំពីអតីតកាលនិងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗ ដែលទាក់ទងនឹងសង្រ្គាមនិងសន្តិភាពរបស់ប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ សម្រាប់កម្ពុជា ប្រវត្តិសាស្រ្តទាក់ទងនឹងថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងការសម្រេចបាននូវសន្តិភាពពេញលេញទាំងស្រុងតាមរយៈនយោបាយឈ្នះឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលមានសម្តេចតេជោជាស្ថានិក ជាមគ្គុទេសក៍ឯក ត្រូវតែមានការបកស្រាយតែមួយនិងរឹងមាំ ដើម្បីចៀសវាងការប្រឌិតរឿងរ៉ាវផ្សេងៗក្នុងបំណងកេងចំណេញនយោបាយដោយបំពានលើយុត្តិធម៌របស់ជនរងគ្រោះពីអំពើប្រល័យពូជសាសន៍ ក៏ដូចជាទៅលើកិច្ចខិតខំប្រឹងប្រែងក្នុងការបង្រួបបង្រួមជាតិរបស់យើង។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ ការរំលឹកពីអំពើប្រល័យពូជសាសន៍វាគឺជារឿងដ៏ឈឺចាប់មួយសម្រាប់កម្ពុជា តែយ៉ាងណាក៏ដោយការឈឺចាប់នេះបានដាក់បន្ទុកឱ្យប្រជាជនខ្មែរគ្រប់រូបត្រូវទទួលខុសត្រូវកុំឱ្យអំពើយង់ឃ្នងនេះកើតឡើងសាជាថ្មីម្ដងទៀត។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពីភាពចាំបាច់នៃការអប់រំអំពីអំពើប្រល័យពូជសាសន៍ដែលជាសោកនាដកម្មមិនត្រឹមតែស្រាប់កម្ពុជានោះទេ ថែមទាំងពិភពលោកទាំងមូលផងដែរ។
សម្ដេចធិបតីថ្លែងថា៖ «ការឈឺចាប់នេះបានដាក់បន្ទុកឱ្យយើងមានការទទួលខុសត្រូវក្នុងការការពារសង្គម និងមនុស្សជំនាន់ក្រោយពីអំពើប្រល័យពូជសាសន៍ដើម្បីកុំឱ្យសង្គមប្រឈមនឹងការឈឺចាប់ ដែលមិនអាចពិព័ណនាបាននេះសាជាថ្មីម្ដងទៀត»។សាលាក្ដីខ្មែរក្រហមបានបិទជាស្ថាពរនៅចុងឆ្នាំ២០២២ បន្ទាប់ពីបញ្ចប់ការកាត់ទោសលើមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម៥រូបរួមមាន លោក អៀង សារី អ្នកស្រី អៀង ធារិទ្ធិ លោក ខៀវ សំផន លោក នួន ជា និងលោក កាំង ហ្គិចអៀវ ហៅឌុច។

បច្ចុប្បន្នសាលាក្ដីមានតួនាទីក្នុងការរៀបចំបណ្ណសារ និងផ្សព្វផ្សាយពីដំណើរការសាលាក្ដី និងប្រវត្តិសាស្រ្តនៃខ្មែរក្រហមទៅកាន់សាធារណជន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print