ស្ត្រីជាកម្មករឆ្លងដែនមកពីប្រទេសថៃឈឺពោះសម្រាលកូនត្រូវបានគ្រូពេទ្យជួយសង្គ្រោះទាន់ពេល

ចែករំលែក៖

ខេត្តប៉ៃលិន÷ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ ចេញមកពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិព្រំដែនប៉ៃលិនតាមផ្លូវជាតិលេខ៥៧ ស្រាប់តែឈឺពោះតាមផ្លូវចំណុចភូមិបឹង ព្រលឹត ត្រូវបានគ្រូពេទ្យមណ្ឌលសុខភាពអូរច្រាជួយ សង្គ្រោះ ដោយបានប្រសូតកូនដោយជោគជ័យ។

យោងតាមហ្វេសប៊ុករបស់មណ្ឌលសុខភាពអូរច្រាបាន បង្ហោះកាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤ មានស្រ្តីម្នាក់ឈឺពោះសម្រាលកូន ចេញមកពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិព្រំដែនប៉ៃលិន មកពីប្រទេសថៃតែ ម្នាក់ឯងហើយក៏ឈឺពោះពេលកំពុងធ្វើដំណើរតាមផ្លូវជាតិផ្លូវលេខ៥៧ នៅចំណុចភូមិបឹងព្រលឹត ភ្លាមៗនោះត្រូវបានឆ្មបមណ្ឌលសុខភាពអូរច្រាទៅជួយសង្គ្រោះ។

ស្ត្រីដែលឈឺពោះសំរាលកូននោះឈ្មោះចិត្រ មុន្ទិន អាយុ២១ឆ្នាំមុខកម្មករនៅប្រទេសថៃនិងមានទីលំនៅ ភូមិអូរតាគាំ២ឃុំទួលតាឯកស្រុកសង្កែ ខេត្តបាត់ដំបង។

...

ក្រោយពីគ្រូពេទ្យសង្គ្រោះ ពេលសំរាលកូនបានកូនស្រី ដោយសុវត្ថិភាពទាំងម្តាយនិងកូននៅវេលាម៉ោង១១ ថ្ងៃត្រង់។ ឥលូវបាននាំមកដល់មណ្ឌលសុខភាពអូរច្រារ ហើយកំពុងសម្រាកព្យាបាលក្នុងមណ្ឌលសុខភាពខាងលើនេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print