កំពុងដេកសុខៗមានអារម្មណ៍ថាក្តៅៗ ពេលបើកភ្នែកមើលភ្លើងឆេះផ្ទះទៅហើយ

ចែករំលែក៖

ខេត្តព្រៃវែង ៖ សមាជិកក្រុមគ្រួសារកំពុងតែដេកលក់ស្កប់ស្ករស្រាប់តែមានអារម្មណ៍ថាក្តៅៗទើបភ្ញាក់ឡើងក៏ស្រឡាំងកាំងនិងឆេះផ្ទះទៅហើយ។ នោះគឺករណីគ្រោះអគ្គីភ័យមួយបានកើតឡើងនៅយប់ថ្ងៃទី២០ ឧសភា ឆ្នាំ ២០២៤ នៅភូមិអន្លង់រាជ្យ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកកំពង់ត្របែកបានឲ្យដឹងថា ផ្ទះ១ខ្នងធ្វើអំពីឈើ ប្រក់ស័ង្កសីមានទំហំ ៧,៥ម៉ែត្រគុណនឹង៥,៥ម៉ែត្រត្រូវបានអគ្គីភ័យឆាបឆេះគ្មានសល់ ដោយសារតែឆ្លងចរន្តអគ្គិសនី។

មន្ត្រីនគរបាលស្រុកកំពង់ត្របែកបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ខឿត សុវណ្ណាត ភេទប្រុស អាយុ៤១ឆ្នាំ និងប្រពន្ឋឈ្មោះ វ៉ា ស្រីណាត អាយុ៣២ឆ្នាំ។

ប្រភពខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេនឹងកូនចៅកំពុងដេកនៅក្នុងផ្ទះ សុខៗ ស្រាប់តែមានអារម្មណ៍ថាក្ដៅ ពេលភ្ញាក់ឡើង ក៏ឃើញផ្ទះត្រូវភ្លើងឆេះខ្លាំងទៅហើយ ទើបពុំបានគិតគូរអ្វីឆ្ងាយ ទាំងប្ដីនិងប្រពន្ធសង្វាតនាំកូនចៅរត់ចេញក្រៅផ្ទះ ព្រោះខ្លាចត្រូវភ្លើងឆេះ ។ ពេលចេញក្រៅផ្ទះរួច ក៏ស្រែកឆោឡោហៅអ្នកស្រុកជិតខាងឱ្យជួយពន្លត់តែជួយមិនឈ្នះដោយ សារភ្លើងឆេះខ្លាំងពេក ទើបបានត្រឹមឈរយំសម្លឹងមើលផ្ទះត្រូវភ្លើងឆេះរហូតអស់តែម្ដង។

...

គ្រោះអគ្គីភ័យនេះ មិនបានបណ្ដាលឱ្យមានអ្នករងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតនោះទេ គឺខូចខាតតែផ្ទះនិងទ្រព្យសម្បត្តិក្នុងផ្ទះដែលសរុបការខូចខាតទាំងអស់មានតម្លៃស្មើនឹង១២០០០ដុល្លារ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print