សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការផ្តល់បណ្ណក្រីក្រត្រូវបានអនុវត្តដោយតម្លាភាព មិនមែនផ្តល់ឱ្យតែបក្ខពួកដូចការមួលបង្កាច់របស់អ្នកនយោបាយប្រឆាំងនោះទេ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការផ្តល់បណ្ណក្រីក្រ ត្រូវបានអនុវត្តប្រកបដោយតម្លាភាពនិងបរិយាបន្ន មិនមែនផ្តល់ឱ្យតែបក្ខពួកដូចការមួលបង្កាច់របស់អ្នកនយោបាយប្រឆាំងនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ មានអ្នកនយោបាយប្រឆាំងមួយចំនួន បានផ្សព្វផ្សាយវាយប្រហារមកលើគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅលើកិច្ចគាំពារសង្គម ដោយបានចោទប្រកាន់ថា បានផ្តល់បណ្ណសមធម៌ឱ្យតែបក្ខពួករបស់ខ្លួន។ ប្រការនេះត្រូវបានសម្តេចធិបតី គូសបញ្ជាក់ថា គោលនយោបាយនេះ បានគ្របដណ្តប់ទៅលើប្រជាពលរដ្ឋគោលដៅទូទាំងប្រទេសប្រមាណ ៤,៧លាននាក់ ដោយបានអនុវត្តទៅលើកម្មវិធីជំនួយសង្គមនិងរបបសន្តិសុខសង្គមនានា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ៖ ក្រោយមកក៏មានអ្នកនយោបាយប្រឆាំងបានលើក យកបញ្ហានេះទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចូលរួមជាមួយខ្លួនដើម្បីទទួលបានបណ្ណក្រីក្រទៅវិញ ក្នុងគោលបំណងកេងចំណេញនយោបាយ។ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រូវបានដាក់ចេញសម្រាប់ប្រជាពលរដ្ឋទូទៅដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ។
សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា ៖ ក្នុងឆ្នាំ ២០២៣ រាជរដ្ឋាភិបាលបានចំណាយថវិកានៅក្នុងការគាំពារសង្គមសរុបចំនួន ៣៧១៥ ប៊ីលលានរៀល ស្មើនឹងប្រមាណ ៩២៩ លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋគោលដៅនៅទូទាំងប្រទេសប្រមាណ ៤ លាន ៧សែននាក់ ដោយបានអនុវត្តទៅលើកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមនានា សម្រាប់ផ្តល់ការគាំពារដល់ពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print