កម្លាំងទាហានរុស្ស៊ីកាន់តែខ្លាំងក្រោយមេដឹកនាំ Chechnya សន្យាជួយកងទ័ពបន្ថែមសម្រាប់សង្រ្គាមនៅអ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ បានផ្សាយថា មេដឹកនាំតំបន់ Chechnya ដែលជាតំបន់មួយរបស់រុស្ស៉ី លោក Ramzan Kadyrov បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកបានជួបប្រធាធិបតី វ្ល៉ាឌីមៀរ ពូទីន នៅឯវិមានក្រឹមឡាំង ហើយនឹងផ្តល់ក្រុមអ្នកប្រយុទ្ធបន្ថែមទៀតទៅជួយទីក្រុងមូស្គូក្នុងការធ្វើសង្រ្គាមជាង ២ឆ្នាំជាមួយអ៊ុយក្រែន។

លោក Kadyrov ដែលកំពុងដឹកនាំសាធារណរដ្ឋ Chechnya ស្ថិតនៅតំបន់កូកាសខាងត្បូង (South Caucasus) ក្នុងនាមភក្តីភាពជាមួយវិមានក្រឹមឡាំង តាំងពីឆ្នាំ២០១៧មក បានបង្ហោះរូបភាពជាមួយលោក ពូទីន អមដោយសារថា បានពិភាក្សាគ្នាអំពីបញ្ហាសេដ្ឋកិច្ចក្នុងតំបន់ និងការរំពឹងទុក ក៏ដូចជាអញ្ជើញលោកពូទីន មកបំពេញទស្សនកិច្ច។ លោក Kadyrov បានឱ្យដឹងថា យុទ្ធជនរាប់ម៉ឺននាក់ដែលទទួលការហ្វឹកហ្វឺនយ៉ាងល្អ បានត្រៀមរួចរាល់អស់ហើយសម្រាប់ការជួយរុស្ស៉ីប្រយុទ្ធនៅអ៊ុយក្រែន ប្រសិនបើ ទទួលបានបទបញ្ជា។ បច្ចុប្បន្ន កងទ័ពចំនួន ៤៣,៥០០នាក់កំពុងប្រយុទ្ធនៅអ៊ុយក្រែន ក្នុងនោះ ១៨,០០០នាក់ជាអ្នកស្ម័គ្រចិត្ត។ នេះបើតាមលោក Kadyrov។
គួរបញ្ជាក់ថា ក្រុមបំបែកខ្លួនឆេឆេនី ធ្លាប់បានប្រយុទ្ធពីរលើកក្នុងសង្រ្គាមជាមួយយោធារុស្ស៉ី បន្ទាប់ពីការដួលរលំនៃអតីតសហភាពសូវៀតឆ្នាំ១៩៩១ ដោយកាលណោះបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងបាត់បង់អាយុជីវិតមនុស្ស។ ក្រោយមក លោក ពូទីន បានទុកផ្លូវឱ្យលោក Kadyrov ដឹកនាំតំបន់ដែលទុកក្រុមអ្នកកាន់សាសនាអ៊ិស្លាមជាចម្បង ជាថ្នូរនឹងការរក្សាស្ថិរភាព និងភាពស្មោះត្រង់ចំពោះរុស្ស៉ី៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print