ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយបានថ្លែង ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានលើកយកចំណុចសំខាន់ៗ ចំនួន ១០ដូចខាងក្រោម ៖
១- ជំនឿលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាស្រ័យលើប្រជាជនកម្ពុជាជាកត្តាកំណត់ = មិនមែនស្ថិតនៅលើកត្តាខាងក្រៅទេ ហើយទោះអ្នកខាងក្រៅនិយាយវាយប្រហារយ៉ាងណាក៏គ្មានឥទ្ធិពលអ្វីដែរ?
២- ការអនុវត្តច្បាប់ដើម្បីស្ថិរភាពនិងសន្តិសុខសង្គម = ចំពោះពលរដ្ឋគ្រប់រូប ទោះជាអ្នកនយោបាយក៏មិនលើកលែងដែរ?
៣- អ្នកនយោបាយខុសច្បាប់ដែលជ្រកក្រោមផ្លាកគណបក្សនយោបាយថាបានរួចខ្លួន = គឺជាការយល់ច្រឡំធំ?
៤- គា វិសាល ត្រូវចាប់ខ្លួនដាក់គុក = គឺស្របតាមបំណងប្រាថ្នារបស់ គា វិសាល ដែលចង់ឲ្យខ្លួនកាន់តែរឹងមាំនិងខ្លាំងក្លាក្នុងការដើរតាមក្រុមឧទ្ទាមក្រៅច្បាប់?
៥- ក្នុងការដឹកនាំគណបក្សនយោបាយ បើបែកបាក់មិនឈប់ដូចអតីតៈបក្សប្រឆាំង = ធ្វើនយោបាយមួយជីវិតក៏មិនបានជោគជ័យដែរ?
៦- បណ្តាប្រទេសលើពិភពលោកសុទ្ធតែមានទំនាក់ទំនងជាមួយចិន = មូលហេតុអីក៏កម្ពុជាមិនអាចទាក់ទងជាមួយចិនបាន?
៧- ការប្រកួតប្រជែងនយោបាយនៅក្នុងសង្គមប្រជាធិបតេយ្យគឺស្របតាមគោលការណ៍ច្បាប់ = បើប្រកួតប្រជែងមិនស្របតាមគោលការណ៍ច្បាប់និងគោលការណ៍លទ្ធិប្រជាធិបតេយ្យមិនអាចទទួលបានការគាំទ្រពីប្រជាជនទេ?
៨- លំហរនយោបាយនៅកម្ពុជាទូលំទូលាយ = បើកសិទ្ធិដល់ពលរដ្ឋខ្មែរគ្រប់រូបក្នុងការបង្កើតគណបក្សនយោបាយលើការគោរពនិងបំពេញបែបបទគ្រប់គ្រាន់តាមច្បាប់ស្តីពីគណបក្សនយោបាយ។
៩- គណបក្សនយោបាយនៅកម្ពុជាមានសិទ្ធិធ្វើសកម្មភាពនយោបាយយ៉ាងទូលំទូលាយដើម្បីទាក់ទាញសន្តានចិត្តពីប្រជាជនកម្ពុជា = បើមានគុណសម្បត្តិគណបក្សនោះនឹងមានការគាំទ្រច្រើន។
១០- ការគាំទ្រច្រើនប្ញតិចពីប្រជាជនកម្ពុជា = អាស្រ័យលើគុណសម្បត្តិរបស់គណបក្សនិមួយៗចំពោះជាតិនិងប្រជាជន តើបានធ្វើអ្វីខ្លះជាប្រយោជន៍ជាតិនិងប្រជាជន? ៕