កម្មវិធី «ភ្នែកភ្លឺល្អ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍» បានជួយដល់និស្សិតចំនួន ៤០០នាក់ ទទួលបានវែនតា ទាំងដង និងកញ្ចក់តំរូវតាមភ្នែក

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នេះ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោកស្រី ឡោក ខេង អនុប្រធានគណៈកម្មាធិការសាខា សហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម រៀបចំអបអរសាទរកម្មវិធី «ភ្នែកភ្លឺល្អ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍» ដោយមានការឧបត្ថម្ភពីហាងវែនតាអាយឃែរ ក្រុមហ៊ុនកញ្ចក់វែនតា Essilor ប្រទេសបារាំង និងកម្មវិធី 2.5NVG ប្រទេសបារាំង ដែលបានជួយដល់និស្សិតចំនួន ៤០០នាក់ ទទួលបានវែនតា ទាំងដង និងកញ្ចក់តំរូវតាមភ្នែក ក្នុងតម្លៃតែ ២០.០០០រៀល ។

...

នាឱកាសនោះ លោកស្រីអនុប្រធានគណៈកម្មាធិការសាខា បានគូសបញ្ជាក់ថា៖ កម្មវិធីនេះ គឺជាការបង្ហាញនូវទឹកចិត្តមនុស្សធម៌ដើម្បីជួយដល់និសិ្សតដែលពុំមានលទ្ធភាពទិញវែនតានៅតាមហាងដែលមានតម្លៃខ្ពស់ប្រើ អាចមានលទ្ធភាពទិញវែនតាប្រើបានដើម្បីថែរក្សាសុខភាពភ្នែកក្នុងការសិក្សា និងចូលរួមការមើលឃើញច្បាស់ក្នុងពេលបើកបរដើម្បីសុវត្ថិភាពទាំងអស់គ្នា ៕

10

8

7

9

6

5

1

2

3

4

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print