ឈ្មួញ “កាំង” ក្លាយជាមេជំនួញបទល្មើសព្រៃឈើល្បីឈ្មោះក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី

ចែករំលែក៖

ខេត្តរតនគិរី៖ ក្នុងរយៈពេលជិត១ខែនេះ បទល្មើសដឹកជញ្ជូនឈើប្រណិតបានកក្រើកឡើងវិញនៅក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ប៉ុន្តែក្រុមឈ្មួញបានប្រើប្រាស់ប្រភេទរថយន្តទួរីស ធុនត្រា និងរថយន្តប្រតិភូនេះជាដើម ក្នុងនោះ ខាងជំនាញរដ្ឋបាលព្រៃឈើទាំងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី អាចក្តោបជុំចំពោះបទល្មើសទាំងនេះ ខណៈជាទម្លាប់ឈ្មួញ ច្រើនដឹកចេញពីខេត្តស្ទឹងត្រែងនៅពេលយប់ យកមកលាក់ទុកនៅខេត្តរតនគិរី រួចមានឈ្មួញធ្វើកិច្ចការងារនេះបន្ត សម្រាប់ដឹកចេញទៅវៀតណាម តាមច្រកអូរយ៉ាដាវ និងច្រករបៀងមួយចំនួនទៀត ។

...

គេបានរាយការណ៍ថា បច្ចុប្បន្ននេះ មានឈ្មួញឈ្មោះ កាំង បានប៉ៅផ្តាច់ក្នុងការដឹកជញ្ជូនឈើប្រណិតតាមរថយន្តទួរីស ដែលមានស្លាកសម្គាល់ដាក់ជាអក្សរ «A» បាញ់ពណ៌ដូចគ្នា សម្រាប់សម្គាល់ទៅកាន់អាជ្ញាធរ ជំនាញ រដ្ឋបាលព្រៃឈើ ដែលបានឃុបឃិត ដឹងថា រថយន្តដឹកឈើទាំងនេះ ចរចាផ្លូវរួចបានដាក់ខែ និងត្រូវរ៉ូវគ្នា ។

គេបានបន្តថា ជាទូទៅឈ្មួញ កាំង មានឥទ្ធិពលក្នុងការដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែងមកកាន់ក្រុងបានលុង ខេត្តរតនគិរី ហើយប្អូនរបស់គេ ឈ្មោះ ធៀម គឺជាអ្នកប្រមូលទិញឈើពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង យកមកលាក់ទុកក្នុងក្រុងស្ទឹងត្រែង ក៏ដូចជាទីតាំងសិប្បកម្ម សម្រាប់ឲ្យបងរបស់ខ្លួនឈ្មោះ កាំង ជាអ្នកដឹកបន្តទៅកាន់ក្រុងបានលុង ក្នុងមួយយប់ៗ មានចំនួនចាប់ពី៥ទៅ៨ឡាន ។

ពាក់ព័ន្ធករណីនេះ ឈ្មួញឈ្មោះ កាំង បានប្រាប់ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ថា ពិតជាមានការដឹក ប៉ុន្តែតិចតួចបំផុត និងមិនចំណេញផង ដោយសារមូលហេតុបង់ឲ្យសមត្ថកិច្ចច្រើនស្ថាប័នពេក ទោះតិច ឬច្រើន ចេះតែរំលែកចែកគ្នាទៅ ដើម្បីបានសុខ ។ ឈ្មួញ កាំង បន្តថា មិនមែនខ្ញុំដឹកក្នុងមួយយប់ ៥ទៅ៨ឡាន នោះទេ ច្រើនបំផុត ក្នុងរយៈពេល៣ថ្ងៃ ដឹកបានម្តងប៉ុណ្ណោះ ហើយក៏ត្រូវផ្អាករកនៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ ។ ដោយលោកអះអាងថា មិនសូវចំណេញ និងមិនចង់ឲ្យមានរឿងរ៉ាវច្រើន ។

ដោយឡែក លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរីបានប្រាប់ឲ្យដឹងថា បើមានការដឹកបែបនេះ ឬមានសន្ធិស្តុកឈើនៅក្រុងបានលុងមែន លោកនឹងចាត់ចែងមន្ត្រីនៅសង្កាត់ ក៏ដូចជាខាងផ្នែកពិនិត្យមើលក្នុងរឿងនេះ ហើយបើមានប្រភពព័ត៌មានច្បាស់ ក៏កាន់តែល្អដើម្បីសហការបង្ក្រាប ។

បើទោះជារាជរដ្ឋាភិបាលរឹតបន្តឹងជុំវិញបទល្មើសព្រៃឈើ ហើយការបង្ក្រាបធ្វើឡើងញឹកញាប់ ប៉ុន្តែបញ្ហាភាពធូរលុងរបស់អាជ្ញាធរខេត្ត ជំនាញរដ្ឋបាលព្រៃឈើ ជាមួយនឹងសមត្ថកិច្ចជាច្រើនស្ថាប័នទៀតប្រឹងទាញយកប្រយោជន៍ពីបទល្មើសទាំងនេះ ទើបឈ្មួញពុំបានខ្លាចរអារ ជាពិសេសឈ្មួញឈ្មោះ កាំង យ៉ាងតិចត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនចំនួន២ដង ប៉ុន្តែក្រោយមក គឃ្លើននឹងច្បាប់ដដែល ដោយរូបគេមានអំនួតថា ចាត់ចែងសម្រាប់ជំនាញរដ្ឋបាលព្រៃឈើ ក្រុមគយចល័ត នគរបាលសេដ្ឋកិច្ចខេត្ត និងក្រសួង សមត្ថកិច្ច អាជ្ញាធរដែនដី ទើបការដឹកជញ្ជូនប្រើប្រាស់ស្លាកសញ្ញាជាអក្សរ A ដើម្បីជាមធ្យោបាយប្រព្រឹត្តបទល្មើស ។ ម្យ៉ាងទៀត សមត្ថកិច្ចបើឃើញស្លាកសញ្ញាបែបនេះ ទទួលស្គាល់ថា ការដឹកជញ្ជូនឈើ បាននិយាយត្រូវរ៉ូវគ្នារួចជាស្រេច ។

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង លោក ឈាង តុលា ពិតជាបានដឹងចំពោះទីតាំងសិប្បកម្ម ដែលឈ្មួញឈ្មោះ ធៀម ត្រូវជាប្អូនឈ្មួញឈ្មោះ កាំង រក្សាទុកឈើ និងការប្រមូលទិញឈើនៅស្រុកសៀមប៉ាង ប៉ុន្តែអាចពាក់ព័ន្ធនឹងប្រយោជន៍ ទើបបទល្មើសស្តុកឈើ ដឹកជញ្ជូនឈើ ពេញបន្ទុក មិនទាន់មានវិធានការ តែបើមានវិធានការវិញ ឃើញថា មន្ត្រីរបស់គាត់ច្រើនតែទៅចាប់ប្រភេទប្រជាជនដឹកឈើអារបន្តិចបន្តួចសម្រាប់ធ្វើផ្ទះតែប៉ុណ្ណោះ ។ ដោយឡែកឈ្មួញឈ្មោះ កាំង ដែលល្បីពេញខេត្តរតនគិរី ច្រើនតែប្រើប្រាស់ឈ្មោះអ្នកធំ ក្នុងនោះ សូម្បីតែនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ក៏អាចដឹងពីសវតាជាតិរបស់បុគ្គលនេះ ខណៈសមត្ថកិច្ចចាប់២ដង មានទាំងវត្ថុតាងរឹបអូសឈើល្មើសច្បាប់បញ្ជូនទៅជំនាញថែមទៀត ៕

d2

d4

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print