ឧត្តមសេនីយ៍ឯក ជា ពៅ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចក្រុមការងាររាជរដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងក្រុមការងារ Hotline Scam 24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

ចែករំលែក៖

ភំ្នពេញ៖ លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អំពីតួនាទី ភារកិច្ច ក្រុមកការងាររាជរដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងក្រុមការងារ Hotline Scam 24/7 ដែលរៀបចំឡើងដោយអគ្គស្នងការដ្ឋាននគរបាលជាតិ។ ពិធីនេះ ក៏មានការចូលរួមពី ប្រធាននាយកដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្តជាច្រើនរូប​ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ។

នៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានបង្ហាញអំពីរចនាសម្ព័ន្ធរបស់ក្រុមការងារឌីជីថលច្ចេកវិទ្យា ដោយក្រុមការងារនេះបង្កើតឡើងដោយស្ថិតនៅក្រោមចំណុះក្រុមការងាររាជរដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានសមាសភាពថ្នាក់ជាតិ នាយកដ្ឋាន/មន្ទីរ/អង្គភាព និងថ្នាក់ក្រោមជាតិ  ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។ ដោយឡែកក្រុមការងារ Hotline Scam 24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ មានសមាសភាពមកពីបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សម្រាប់ការងារជំនាញទាំង២នេះ លោក ជាប្រធានក្រុមទទួលបន្ទុកដឹកនាំ។

លោកឧត្តមសេនីយ៍ឯក ជា ពៅ ក៏បានបង្ហាញអំពីផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងគម្រោងអាទិភាពបច្ចេកវិទ្យាឌីជីថល ព្រមទាំងផ្សព្វផ្សាយណែនាំតម្រង់ ទៅដល់បណ្តាអង្គភាពចំណុះ និងតាមដានការអនុវត្ត អំពីតួនាទី ភារកិច្ច ក្រុមការងាររាជរដ្ឋាភិបាលឌីជីថល ដោយមានតួនាទី គ្រប់គ្រងការងារឌីជីថល និងគម្រោងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ផ្សព្វផ្សាយ អនុវត្ត កសាង លើគម្រោងបច្ចេកវិទ្យាឌីជីថលថ្នាក់ជាតិ និងអន្តរជាតិ និងបង្ហាញអំពី តួនាទី-ភារកិច្ចរបស់ក្រុមការងារ Hotline Scam មានតួនាទី ទប់ស្កាត់-បង្ក្រាប សហការ ផ្សព្វផ្សាយ-អប់រំ រាយការណ៍-អនុវត្ត៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print