សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រើហិង្សាកាប់ទៅលើឪពុកម្ដាយក្មេករងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលបានឃាត់ខ្លួន ជនសង្ស័យប្រើហិង្សាកាប់ទៅលើឪពុកម្ដាយក្មេករងរបួសធ្ងន់នៅស្រុករមាសហែក។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៤ នៅចំណុចភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យមានឈ្មោះ ព្រាប រុន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

ចំណែកជនរងគ្រោះមានឈ្មោះព្រំ យ៉ុត ភេទស្រីអាយុ៦៩ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករនិងឈ្មោះសក់ សាខនភេទប្រុសអាយុ ៦៥ឆ្នាំរស់នៅភូមិ.ឃុំជាមួយគ្នាដែលត្រូជាឪពុកម្ដាយក្មេក ត្រូវបានក្រុមគ្រួសារនាំយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែករមាសហែក ។

ប្រភពបន្តថា មុនកើតហេតុជនសង្ស័យ ផឹកស្រាស្រវឹង រហូតបានប្រើអំពើហិង្សាវាយធ្វើបាបប្រពន្ធរបស់ខ្លួនឈ្មោះសក់ យ៉ានអាយុ៤៥ឆ្នាំ ដោយមានការប្រទាញប្រទង់គ្នា ហើយប្រពន្ធ បានយកដំបងឬស្សីវាយតបទៅវិញត្រូវចំក្បាលបណ្ដាលឲ្យរងរបួសហូឈាម។

ក្រោយមក ឪពុកម្ដាយក្មេក បានមកមើលនិងសួរសុខទុក្ខ ខណៈនោះ ស្រាប់តែជនសង្ស័យ ទាញយកពូថៅកាប់ទៅលើម្ដាយ បណ្ដាលឲ្យរងរបួសដាច់ហូរឈាមឆ្អឹងខ្នងផ្នែកខាងក្រោយនិងឈានទៅកាប់ទៅលើឪពុកបណ្ដាលឲ្យរងរបួសកំភួនដៃខាងស្ដាំបង្កការភ្ញាក់ផ្អើលតែម្ដង។

...

ជនសង្ស័យក្រោយពីធ្វើសកម្មភាពរួច ក៏មានរបួសត្រូវបានសមត្ថកិច្ច នាំយកមកមន្ទីរពេទ្យបង្អែករមាសហែកដើម្បីឲ្យគ្រូពេទ្យពិនិត្យនិងព្យាបាលរបួសដោយដាក់កម្លាំងយាមផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print