ចាប់ផ្ដើមបិទរដូវនេសាទភ្លាម ខណ្ឌរដ្ឋបាលជលផលក្រចេះបង្ក្រាបបទល្មើសនេសាទភ្លាមដែរ

ចែករំលែក៖

ខេត្តក្រចេះ÷អនុវត្តវិធានការ នៃការចាប់ផ្ដើមរដូវបិទនេសាទឆ្នាំនេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទតាមរយៈខណ្ឌរដ្ឋបាលជលផលក្រចេះ បានចាប់ផ្ដើមពង្រឹងសមត្ថភាពនៃការបង្ក្រាបទល្មើសភ្លាមៗផងដែរ។នោះគឺករណីបង្ក្រាបបទល្មើសចំណុចបឹងរំលាចឋិត ក្នុងក្រុងក្រចេះ ខេត្តក្រចេះតែម្ដង។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានបើកប្រតិបត្តិការដោយសហការជាមួយមន្ត្រីជលផល នៃនាយកដ្ឋាននីតិកម្ម រដ្ឋបាលជលផល,ក្រុមប្រឹក្សាសង្កាត់,កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ និងសហគមន៍នេសាទរកាកណ្តាល ក្រុងក្រចេះ ចុះត្រួតពិនិត្យ និងបង្ក្រាបបទ ល្មើសនេសាទ នៅចំណុចបឹងរំលាច ក្រុងក្រចេះ ដោយរុះរើ បំផ្លាញចោល និងដកហូតបានឧបករណ៍នេសាទខុសច្បាប់មួយចំនួនរួមមាន :

— របាំងព្រួលស្បៃមុងចំនួន២៥របាំង មានប្រវែង ១៥០០ម 

— លូស្បៃមុងចំនួន ២៥មាត់លូ

— បង្គោលចម្រឹងឫស្សី ចំនួន១៥០ដើម

— ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិ ទម្ងន់ប្រមាណ ១៥គីឡូក្រាម ហើយវត្ថុតាងនៃបទល្មើសទាំងអស់ត្រូវបានដុតបំផ្លាញចោលនៅចំណុចមាត់បឹងតែម្តង។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តក្រចេះ បានមាន ប្រសាសន៍ថា នៅក្នុងរដូវបិទនេសាទនេះ សូមបងប្អូនប្រជានេសាទ កុំនេសាទដោយឧបករណ៍ល្មើសច្បាប់ដែលមានចែង ដើម្បីរួមចំណែកការពារធនធានធម្មជាតិរបស់យើង។ លោកបន្តថា នៅរដូវបិទនេសាទចាប់ពីថ្ងៃទី១ខែមិថុនានេះទៅ សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ហើយរួមគ្នាការពារធនធានធម្មជាតិឲ្យបានគង់វង្សទៅអនាគត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print