ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍នៅវេលាម៉ោង ២១:៥៨នាទី ថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះថា មានក្រុមឈ្មួញប្រមូលទិញលៀសនៅមាត់(កំពង់ដរ)នៃបឹងទន្លេសាប កំពុងដឹងជញ្ជូនទៅលើកឡើងរថយន្តប្រភេទយីឌុប ដើម្បីដឹកចេញទៅក្រៅប្រទេស(វៀតណាម)។
ប្រភពរាយការណ៍ឲ្យដឹងទៀតថា សកម្មភាពខាងលើកំពុងធ្វើនៅចំណុច ឃុំកំពង់លួង និងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រុមឈ្មួញមុខដដែលនេះ ត្រូវបានគេស្គាល់ឈ្មោះ តាម៉ុង និងឈ្មោះ ចែវណ្ណី ៕ ដោយៈ ប៉ឹម ពិន
...