ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់ចាប់ពីម៉ោង៩យប់ ដល់ម៉ោង ១០និង៤៩នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ តាមរយៈព័ត៌មានបឋម! ត្រូវបានឃើញឈ្មួញបានដឹកជញ្ជូនលៀស ប្រើដោយមធ្យោបាយឡានធំៗ អាចជាបទល្មើស ខុសច្បាប់ ! ទាំងកំពុងលើកឡើង លើរថយន្ត របស់ឈ្មួញឈ្មោះ តាម៉ុង និងចែវណ្ណី ដើម្បីនាំចេញទៅក្រៅប្រទេស ។
សូមបញ្ជាក់ថា ៖ បើតាមសេចក្តីរាយការណ៍នៅក្នុងរាត្រី នាថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះថា មានក្រុមឈ្មួញប្រមូលទិញលៀសនៅមាត់(កំពុងដរ)នៃបឹងទន្លេសាប កំពុងដឹងជញ្ជូនទៅលើកឡើងរថយន្តប្រភេទយីឌុប ដើម្បីដឹកចេញទៅក្រៅប្រទេស(វៀតណាម)។
ប្រភពដដែលបានរាយការណ៍ឲ្យដឹងទៀតថា ៖ សកម្មភាពខាងលើកំពុងធ្វើនៅចំណុច ឃុំកំពង់លួង និងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រុមឈ្មួញមុខដដែលនេះ ត្រូវបានគេស្គាល់ឈ្មោះ តាម៉ុង និងឈ្មោះ ចែវណ្ណី ។
គេមិនដឹងថា នេះជាមុខរបរស្របច្បាប់ ឬជាបទល្មើស បំពានលើច្បាប់ ជលផល ទេ សំខាន់មុខរបរនេះ ធ្លាប់សមត្ថកិច្ចបង្ក្រាបផងដែរ គ្រាន់តែថា មិនដឹងជា កក្រើកឡើងវិញ កើតឡើងជាប្រព៍ន្ធ ឬមួយយ៉ាងណា ? អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នឹងបញ្ជាក់លម្អិតននៅពេលក្រោយ តាមរយៈសួររកការឆ្លើយតប ពីជំនាញ សមត្ថកិច្ច អាជ្ញាធរ ពាក់ព័ន្ធ ៕
ដោយៈ ប៉ឹម ពិន