នគរបាល​ក្រុងបាត់ដំបង​៖ ក្រុមយុវសិស្ស​កំពុងស្ថិតក្នុងវ័យកំពុងសិក្សាតែមិនចូលសាលាបែរជាមកប្រមូលផ្តុំគ្នានៅតាមហាងលក់ភេសជ្ជៈត្រូវបាននាំមកធ្វើការអប់រំណែ​នាំ

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោកឧត្តមសេ​នីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ជាសិស្សស្ថិតក្នុងវ័យកំពុងសិក្សាតែមិនចូលសាលាបែរជាមកប្រមូលផ្តុំគ្នានៅតាមហាងលក់ភេសជ្ជៈនៅក្រុងបាត់ដំបងត្រូវសមត្ថកិច្ចនាំមកធ្វើការអប់រំណែ​នាំនិងឱ្យអាណាព្យាបាលនាំយកទៅអប់រំកែប្រែ។

លោកឧត្តមសេ​នីយ៍ទោ សាត គឹមសាន បានថ្លែងបន្តថា​ ជាក់ស្ដែង​ កាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២​០២៤ កម្លាំងនគរបាល នៃ​អធិការនគរបាលក្រុងបាត់ដំបងដែលមានលោកវរ​សេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការនគរបាលក្រុង​បានដឹកនាំ កម្លាំងនគរបាលចុះពិនិត្យនៅទីតាំងលក់អាហារនិងភេសជ្ជៈមួយកន្លែងក្នុងក្រុមទី១២ ភូមិកម្មករ សង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង ដែលកត់សម្គាល់ឃើញយុវជនជាសិស្សសាលាប្រមូ​លផ្តុំគ្នាយ៉ាងពពាក់ពពូន នៅទីនោះ សមត្ថកិច្ចនគរ​បាលបានធ្វើការនាំខ្លួនពួកគេចំនួនសរុប១៤នាក់មានស្រី មានប្រុស មកកាន់អធិការ ដ្ឋានដើម្បីធ្វើការសាកសួរ ត្បិតតាមព័ត៌មានថា ការប្រមូលផ្តុំគ្នារបស់យុវជននៅទីនោះគឺពួកគេជាសិស្សតែមិន ចូលសា​លារៀនទេ។

តាមរយៈការសាកសួរបានឱ្យដឹងថា ពួកគេគឺសុទ្ធតែជាសិស្សសាលា ប៉ុន្តែមិនបានចូលទៅសិក្សានៅសាលា នោះទេ គឺប្រមូលផ្តុំគ្នាមកពពាក់ពពូន សំកុកនៅតាមហាងខាងលើ ស្ទើររាល់ថ្ងៃ ហើយក្រោយការសាកសួរ សមត្ថកិច្ចនគរបាលបានអញ្ជើញអ្នក​អាណាព្យាបាលរបស់គេមកទទួលយក ទៅអប់រំណែនាំនៅមូលដ្ឋានដើម្បីកុំឱ្យពួកគេគេចសាលាមកប្រមូលផ្តុំគ្នាបែបនេះទៀត។

...

សូមបញ្ជាក់ជូនថា តាមការកត់សម្គាល់នៅក្នុងមូល​ដ្ឋានក្រុងបាត់ដំបង នេះមានទីតាំងលក់ភេសជ្ជៈ ឬលក់អាហារមួយចំនួនដែលមានការប្រមូលផ្តុំពពាក់​ពពូនគ្នាជាច្រើន ហើយភាគច្រើនជាយុវជនឬជាសិស្សសាលាដែលតាមរយៈនេះសមត្ថកិច្ចនឹងចាត់វិធានការចុះទៅដល់ទីតាំងទាំងនោះដើម្បីនាំពួកគេមក សាកសួរឬមានវិធានការជាក់ស្តែងពិ​សេសចំពោះសិស្សានុសិស្សដែលគេចវេសមិនចូលសាលាហើយទីតាំងទាំងនោះក៏ត្រូវធ្វើការផ្សព្វ ផ្សាយជាសាធារណៈផងដែរព្រោះទីតាំងទាំងនោះតែទទួលឱ្យមានការប្រមូលផ្តុំពពាក់ពពូន សិស្សគេចសាលា តាំងពីព្រឹក រហូតដល់ពេលពេលយប់៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print