សមត្ថកិច្ចខេត្តតាកែវ​ នាំក្មេងស្រីសិស្សសាលា​ដែលវាយតប់គ្នា​មកមេីល​ពន្ធនាគារ​ ទុក​ជា​ការ​ព្រមាន​ដេីម្បី​ដាស់តឿន​ស្មារតី​

ចែករំលែក៖

​      ខេត្តតាកែវ​ ៖​ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ​ ដែលក្រុមការងារកាសែតនគរវត្ត​ និងនគរដ្រេហ្គន​ ទេីបទទួលបាននារសៀលថ្ងៃទី១​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានឲ្យដឹងថា​ ​គណនេយ្យហ្វេសប៊ុកឈ្មោះ Prom Sophai ដែលបាន​បង្ហោះតាមរយៈ Facebook​ ដោយ​មានខ្លឹមសារថា​ «ជើងកាងប្រចាំសាលាថ្នាក់ទី៨ច វិទ្យាល័យជាស៊ីម តាកែវ ជូនពរប្អូនៗសប្បាយកប់ទំនងប្អូនៗមានឪពុកម្ដាយជាមន្ត្រីរាជការផងដែរ»។

      ដោយអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់​ លោកឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​ កាលពី​ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានដឹកនាំកម្លាំងជំនាញ​និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ទាំងបី សហការជាមួយកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត​តាកែវ​ ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ុង ញុីវ នាយការិយាល័យ​ បានចុះដល់​វិទ្យាល័យជាស៊ីមតាកែវ ដើម្បី​ជួប​និងសហការជាមួយលោកនាយក​ នាយក​រង និងលោកគ្រូ អ្នកគ្រូ ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតរកសិស្សស្រីៗ ដែលបានធ្វើសកម្មភាព វាយតប់គ្នា​នៅ​ក្នុងថ្នាក់រៀនដែលត្រូវបានថត​ជា​វីដេអូ​រួច​បង្ហោះលើបណ្ដាញសង្គម និង​មានការចែករំលែកជាបន្តបន្ទាប់ធ្វើឲ្យបាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈក្នុងសាលារៀន​រួមទាំង​សង្គមជាតិ យកមកកាន់អធិការដ្ឋាន ដើម្បី​សាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

      លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​០១​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ ដោយ​មានការសម្របសម្រួល​នីតិវិធី​ពីសំណាក់ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តតាកែវ។​ ក្រោយពី​មានការ​អប់រំ​ណែនាំ​ពី​សមត្ថកិច្ច​ និង​បាន​ទទួលស្គាល់នូវកំហុសរបស់​ខ្លួន​ដែលបានធ្វើសកម្មភាព​វាយតប់គ្នា​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានធ្វើកិច្ចសន្យាអប់រំណែនាំ និង​បាន​នាំ​ទៅមើល​ពន្ធនាគារខេត្តតាកែវ​ទុក​ជា​ការ​ព្រមាន​ដេីម្បី​ដាស់តឿន​ស្មារតី​កុំ​ឲ្យ​បន្ត​ធ្វើ​​រឿង​ផ្សេង​ៗ​ដែល​ល្មេីស​នឹង​ច្បាប់​ ប្រសិនបើ​ប្អូន​ៗ​​មិន​រាងចាល​នៅ​តែ​បន្ត​ធ្វើ​ទៀត​ កន្លែង​នេះ​ហេីយ​ជា​កន្លែង​សម្រាប់​ប្អូនៗ​ត្រូវ​មក​ស្នាក់នៅ​បណ្ដោះអាសន្ន​ជំនួស​ឲ្យ​ផ្ទះ​របស់​ខ្លួនឯង​ និង​ធ្វើកិច្ចសន្យាត្រូវបញ្ឈប់​ធ្វើ​រាល់​សកម្មភាព​ល្មេីស​ច្បាប់​ ឬអសីលធម៌​ផ្សេងៗ​ ដែល​សង្គម​ស្អប់ខ្ពើម​ ព្រមទាំង​ឲ្យអាណាព្យាបាល​រៀងៗ​ខ្លួន​ធានា​ដេីម្បី​ឲ្យ​ប្អូន​ៗ​បាន​វិលត្រឡប់ទៅផ្ទះបន្តការ​សិក្សា​ជា​ធម្មតា​វិញ​ និង​កែប្រែ​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​សិស្ស​ល្អ​ កូន​ល្អ​ ពលរដ្ឋ​ល្អ​ នៅ​ក្នុងសង្គមជាតិ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print