ថ្ងៃ​នេះ​! លោក ម៉ានី ផាកគីអាវ​ និងភរិយា បានអញ្ជើញទស្សនាប្រសាទអង្គរ និងប្រាសាទតាព្រហ្ម ក្នុងតំបន់រមណីយដ្ឋានអង្គរ

ចែករំលែក៖

ខេត្តសៀមរាប​៖​ លោក ម៉ានី ផាកគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភានៃប្រទេសហ្វ៊ីលីពីន និងភរិយារបស់លោក នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ​ បានអញ្ជើញទស្សនាប្រសាទអង្គរ និងប្រាសាទតាព្រហ្ម ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីស្វែងយល់អំពីរចនាបថ ស្ថាបត្យកម្មសំណង់ប្រាសាទរបស់កម្ពុជា ដែលសម្បត្តិបេតិកភណ្ឌពិភពលោក។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ លោក ម៉ានី ផាកគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភានៃប្រទេសហ្វ៊ីលីពីន និងភរិយា បានអញ្ជើញធ្វើទស្សនកិច្ចនៅព្រះបរមរាជរាំង និងបានចូលទស្សនាស្វែងយល់អំពីសិល្បៈ សម្បត្តិវប្បធម៌របស់កម្ពុជា នៅសារមន្ទីរជាតិ។

គួររំលឹកផងដែរថា គោលដៅទេសចរណ៍ដ៏គួរឱ្យទាក់ទាញទាំងពីរ ដែលលោក Manny Pacquiao និងភរិយា បានចូលទស្សនា ជាទីតាំងទេសចរណ៍ដ៏លេចធ្លោនៅក្នុងរាជធានីភ្នំពេញ។ ភ្ញៀវទេសចរដែលចង់មកទស្សនារាជធានីភ្នំពេញ គួរបញ្ចូលគោលដៅទេសចរណ៍ទាំងពីរនេះ ទៅក្នុងទិសដៅដំណើរកម្សាន្តរបស់លោកអ្នក ដើម្បីទទួលបានបទពិសោធន៍ដ៏រស់រវើកនៃរាជធានីអច្ឆរិយៈរបស់កម្ពុជា៕

ដោយ៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print