Real Madridក្លាយទៅជាអធិរាជបាល់ទាត់ទ្វីបអឺរ៉ុបឆ្នាំ២០២៤ក្រោយឈ្នះDortmund វគ្គផ្តាច់ព្រ័ត្ត Champions League

ចែករំលែក៖

ក្រុមបាល់ទាត់របស់អេស្ប៉ាញReal Madrid បានក្លាយទៅជាអធិរាជបាល់ទាត់ទ្វីបអឺរ៉ុប ឆ្នាំ២០២៤និងបន្តកំណត់ត្រាឈ្នះជើងឯក Champions League ជាលើកទី១៥របស់ខ្លួន ក្រោយផ្តួលក្រុមអាល្លឺម៉ង់ Dortmund វគ្គផ្តាច់ព្រ័ត្តដោយលទ្ធផល 2-0 ។
ក្នុងការប្រកួតដែលធ្វើឡើងនៅក្នុងប្រទេសអង់គ្លេសកីឡាដ្ឋាន Wembly ក្រុម Borussia Dortmundមានឱកាសល្អៗជាច្រើនលើកច្រើនសារដែលស្ទើរតែនាំឲ្យពួកគេអាចរកគ្រាប់បាល់ទាត់ប៉ុន្តែវាគ្នានសំណាងទាល់តែសោះ មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានភ្លាត់ស្នៀតឲ្យក្រុម Real Madrid រកបាល់បាន២គ្រាប់បន្ថែមលើវិញ ដោយការតែតបាល់របស់កីឡាករ ខ្សែការពារ Dani Carvajal នៅនាទី៧៤ និងការស៊ុតបាល់បញ្ចូលទីពីខ្សែប្រយុទ្ធប្រេស៊ីល Vinicius Jrនៅនាទី៨៣។
ជ័យជម្នះលើកនេះវាមានន័យថាក្រុម Real Madridឈ្នះនៅវគ្គផ្តាច់ព្រ័ត្តទាំង១១ដងជាប់ៗគ្នា ឈ្នះពាន Champions Leagueចំនួន៦ដងក្នុងចំណោម១១រដូវកាល ហើយវាក៏ជាជ័យជម្នះលើកទី៥ សម្រាប់លោក Carlo Ancelotti គ្រូបង្វឹក Real Madrid។
រឿងដែលគួរឲ្យគត់សំគាល់មួយទៀតនោះគឺអាជីបបាល់ទាត់របស់កីឡាករអង់គ្លេស Bellingham ដែលបានរះយ៉ាងខ្លាំងពេលមកចូលរួមក្រុម Real Madridរដូវកាលដំបូង ដោយបានឈ្នះទាំងពានរង្វាន់អេស្ប៉ាញ La Liga និង Champions League។


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print