សមត្ថកិច្ច បញ្ជូនជនជាតិវៀតណាម៧នាក់ បញ្ជូនទៅតុលាការសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ រក្សាទុកដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ច បញ្ជូនជនជាតិវៀតណាម៧នាក់ បញ្ជូនទៅតុលាការសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ រក្សាទុកដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងបាវិត នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ។

លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ៧នាក់ រួមមាន៖ទី១៖ឈ្មោះ ផាម មិនហៅ អាយុ១៩ឆ្នាំទី២៖ឈ្មោះ ផាម វ៉ាងមិន អាយុ២៩ឆ្នាំ
ទី៣៖ឈ្មោះ ង្វៀង ឌឹញដាក អាយុ៣៣ឆ្នាំ
ទី៤៖ឈ្មោះ កូវ វ៉ាន់ទឹង អាយុ៣៣ឆ្នាំ
ទី៥៖ឈ្មោះ លី វ៉ាន់សឿង អាយុ៤១ឆ្នាំ
ទី៦៖ឈ្មោះ វ៉ូ វ៉ាងភុក អាយុ៣៥ឆ្នាំ
ទី៧៖ឈ្មោះ ង្វៀង មិនហ័ង អាយុ២៩ឆ្នាំ។

...

លោកបន្តថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីរូបលោក ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង បង្ក្រាបបានកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត នៅចំណុចផ្ទះសំណាក់ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតឃាត់ខ្លួនជនសង្ស័យ៧នាក់និង
ដកហូតបាន ក្រាមសថ្លាជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១២កញ្ចប់ (ធំ០១កញ្ចប់) ទម្ងន់សរុប១០០៣.១៣ក្រាម (១.៣គីឡូក្រាម), ថ្នាំគ្រាប់ ប្រភេទមេតំហ្វេតាមីន១៩គ្រាប់, ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង, ទូរស័ព្ទ៩គ្រឿង, រថយន្ត១គ្រឿង, ម៉ូតូ២គ្រឿង, លិខិតឆ្លងដែន៤ក្បាល, ប្រាក់ដុង១,២០០,០០០ដុង, ប្រាក់ដុល្លា២២០ដុល្លារ, ប្រាក់រៀង ១៩០,០០០រៀល, គ្រឿងអលង្ការ ព្រមទាំងឧបករណ៍សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print