តម្លៃអង្ករវៀតណាមដែលធ្លាប់តែថ្លៃជាងគេលើលោកធ្លាក់មកលេខ៦វិញ

ចែករំលែក៖

តម្លៃអង្ករវៀតណាមដែលធ្លាប់មានតម្លៃខ្ពស់បំផុតក្នុងទីផ្សារពិភពលោកបានធ្លាក់ចុះមកនៅលេខរៀងទី៦។
យោងតាមសមាគមស្បៀងអាហារវៀតណាម បានឱ្យដឹងថា អង្ករបាក់ 5% របស់ប្រទេសនេះ ទទួលបានតម្លៃត្រឹម 574 ដុល្លារអាមេរិកក្នុងមួយតោន កាលពីថ្ងៃទី 30 ខែឧសភា ដែលតម្លៃទាបជាងតម្លៃអង្ករ របស់សហរដ្ឋអាមេរិក ថៃ ប៉ាគីស្ថាន មីយ៉ាន់ម៉ា និងឥណ្ឌា។
តម្លៃអង្ករវៀតណាមបានធ្លាក់ចុះ ១៣,៥% ពីកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រក្នុងខែធ្នូ ហើយបច្ចុប្បន្នអង្ករវៀតណាមថោកជាងអង្ករថៃដែលជាគូរប្រជែងរបស់ខ្លួនរហូតដល់ទៅ7,4%។
លោក Dinh Ngoc Tam អគ្គនាយករងនៃក្រុមហ៊ុននាំចេញ Co May បាននិយាយថា ក្រុមហ៊ុនរបស់លោកនៅតែមានស្តុកច្រើន ហើយដូច្នេះពួកគាត់ត្រូវលក់ក្នុងតម្លៃទាប។ ចំណែកលោក Nguyen Viet Anh នាយកប្រតិបត្តិនៃក្រុមហ៊ុននាំចេញអង្ករ Orico បាននិយាយថា ការផ្គត់ផ្គង់អង្ករនៅមានកម្រិតខ្ពស់នៅក្នុងប្រទេសវៀតណាម ហើយតម្លៃបានធ្លាក់ចុះមិនអាចរក្សាតម្លៃខ្ពស់ដែលធ្លាប់លក់បានអស់រយៈពេលជាយូរមកហើយទេ។
អ្នកនាំចេញផ្សេងទៀតនិយាយថា តម្លៃអង្ករក៏កំពុងធ្លាក់ចុះនៅក្នុងប្រទេសជាច្រើនទៀត ហើយនឹងធ្លាក់ចុះបន្ថែមទៀតប្រសិនបើឥណ្ឌាបន្តការនាំចេញ។

សហរដ្ឋអាមេរិកព្យាករថា ការផ្គត់ផ្គង់អង្ករនឹងកើនឡើងនៅទូទាំងពិភពលោក។

ថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានបញ្ជាឱ្យសមាគមស្បៀងអាហារវៀតណាមផងដែរ ពិនិត្យមើលការនាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដោយព្រមានថាតម្លៃទាបពេកអាចបំពានច្បាប់ប្រកួតប្រជែង។

ក្រុមហ៊ុន Loc Troi Group របស់វៀតណាមបានឈ្នះការដេញថ្លៃដើម្បីផ្គត់ផ្គង់អង្ករដល់ក្រុមហ៊ុន Perum Bulog ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងតម្លៃ 563 ដុល្លារមួយតោន។

...

ចំណែកការនាំចេញអង្កររបស់វៀតណាមបានកើនឡើង 34.8% ពីមួយឆ្នាំទៅមួយឆ្នាំ ដល់ 2.3 ពាន់លានដុល្លារក្នុងរយៈពេល 5 ខែដំបូងនៃឆ្នាំ 2024។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print