ខេត្តកោះកុង ៖ ក្រោមការចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្ត កោះកុង នាយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០១:១០នាទី នៅចំណុចមុខការ៉ាសាំងភីធីធី ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជយ័ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បាននាំខ្លួនក្មេងទំនើងចំនួន៩នាក់ ប្រដាប់ដោយ ដាវចំនួន០២ដើម បំរុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសទៅលើភាគីម្ខាងទៀត តែទៅមិនជួបក៏ត្រូវបានសមត្ថកិច្ច ចេញបង្កាទប់ស្កាត់ និងឃាត់ខ្លួនបានទាន់ពេលវេលា ។
គួររំលឹកផងដែរថា ក្នុងពេលថ្មីៗកន្លងទៅនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អភិបាលរាជធានីខេត្តក៏ដូចជាស្នងការដ្ឋាននគរបាលខេត្តទាំងអស់ព្រមទាំងកងកម្លាំងសមត្ថកិច្ច ត្រូវចាត់វិធានការដោយគ្មានការលើកលែងចំពោះ ក្រុមបងតូចបងធំ ក្រុមក្មេងទំនើង ពិសេសក្រុមដាវសាម៉ូរ៉ៃ តែងតែបង្ករភាពអាណាធិបតេយ្យ និងការភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន ។
គូសបញ្ជាក់ថា ជនសង្ស័យមានគ្នាចំនួន ០៩នាក់រួមមានឈ្មោះ ៖
១.ឈ្មោះសឹម វិច្ឆកា ភេទប្រុស អាយុ១៥ ឆ្នាំ មុខរបរ កម្មករទឹកសុទ្ធ ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ។
២.ឈ្មោះហួត ហន ហៅអាឆឹង ភេទ ប្រុស អាយុ១៥ ឆ្នាំ មុខរបរ កម្មករលាងឡាន ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ។
៣.ឈ្មោះពេជ្រ សំរិត ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ។
៤.ឈ្មោះកែវ យុទ្ធ ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ កម្មករ លាងឡាន ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ។
៥.ឈ្មោះធឿន អេ ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ។
៦.ឈ្មោះរ័ត្ន បញ្ជរ៉ា ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្នភូមិ៤ សង្កាត់ដង់ទង់ ។
៧.ឈ្មោះសាត សុធារ៉ា ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ ជាងផ្សារដែក ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ។
៨.ឈ្មោះរ៉េ រ៉ាវី ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ។
៩.ឈ្មោះជ្រិច ពិសី ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរ កម្មករ លេីកឥវ៉ាន់ ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ។
សមត្ថកិច្ចបញ្ជាក់ថា វត្ថុ តាងចាប់យករួមមាន៖
-ដាវចំនួន០២ដើម
-ម៉ូតូចំនួន ០៤គ្រឿង
-និងទូរសព្ទចំនួន០៦គ្រឿង។
សូមបញ្ជាក់ថា ៖ ករណីនេះជំនាញកំពុងកសាងសំនុំរឿងបញ្ជូនទៅការិយាលយ័ជំនាញខេត្តដើម្បីចាត់ការបន្តតាមនិតិវិធី ៕