លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំក្រុមការងារនៃអនុគណៈកម្មការព័ត៌មាននិងផ្សព្វផ្សាយនៃគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យព្រះបរមសពសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំក្រុមការងារនៃអនុគណៈកម្មការព័ត៌មាននិងផ្សព្វផ្សាយនៃគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យព្រះបរមសពសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាដើម្បីត្រៀមការផ្សាយផ្ទាល់ពីព្រះរាជពិធីដង្ហែនិងថ្វាយព្រះភ្លើងព្រះបរមសពសម្តេចអគ្គមហាសង្ឃរាជាធិបតីនៅមេរុនៅមុខវត្តបទុមវតី នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។ ៣ មិថុនា ២០២៤ ជាថ្ងៃកាន់ទុក្ខនៅទូទាំងប្រទេស។ លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ៖ ស្ថានីយវិទ្យុនិងទូរទស្សន៍ទាំងអស់នឹងផ្សាយផ្ទាល់និងផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ ដើម្បីគ្របដណ្តប់ការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍នេះ ស្ថានីយទូរទស្សន៍ចំនួន ៨ (ទូរទស្សន៍ជាតិកម្ពុជា, ស្ថានីយទូរទស្សន៍បាយ័ន, ស្ថានីយទូរទស្សន៍អប្សរា, ស្ថានីយទូរទស្សន៍ភីអិនអិន, ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទ, ស្ថានីយទូរទស្សន៍ស៊ីអិនស៊ីនៃក្រុមហ៊ុន CBS, ស្ថានីយទូរទស្សន៍ហង្សមាស, ស្ថានីយទូរទស្សន៍ថោន) និងក្រុមការងារពាក់ព័ន្ធ បានប្រើប្រាស់កាម៉េរ៉ាចំនួន ៦៥ គ្រឿងបានសហការគ្នាដើម្បីផ្សាយពីការដង្ហែនិងថ្វាយព្រះភ្លើងព្រះបរមសព ដោយផ្សាយផ្ទាល់ចាប់ពីម៉ោង ៤:៣០នាទីព្រឹក ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print