រថយន្ត JEEPពាក់ផ្លាកលេខខេមរៈភូមិន្ទ​ បើកបុកខឿនឡើងសួនពុះចែកផ្លូវរួចទៅបុកបង្គោលភ្លើងបាក់មួយដើមនិងប៉ះរថយន្តដឹករថយន្តជាច្រេីនគ្រឿងរងការខូចខាត

ចែករំលែក៖

​ ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនើបម៉ាកJEEP​ ពាក់ស្លាកលេខ ខេមរះភូមិន្ទមួយគ្រឿង​ ដែលបេីកបរដោយបុរសម្នាក់​ បានធ្វេីដំណេីរក្នុងល្បឿនលឿនស្រាប់តែរេចង្កូតទៅបុកខឿនឡើងសួនពុះចែកទ្រូងផ្លូវរួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រាបដល់ដី ហើយរថយន្តបង្កបានប៉ះត្រូវរថយន្តធន់ធំមួយគ្រឿងកំពុងដឹករថយន្តជាច្រើនគ្រឿងបើកទិសដៅបញ្រ្ចាស់គ្នារងការខូចខាតយ៉ាងដំណំ។

​ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី០២​ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវភ្នំពេញហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
​ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកJEEP ពណ៌ប្រផេះ​ មួយគ្រឿង​ ពាក់ផ្លាកលេខ ខេមរះភូមិន្ទ ០៥ ២-៩៤២០ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ​ ទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ខណះពេលបើកមកដល់ចំណុចកើតហេតុផ្លូវកោង ក៏រេចង្កូតជ្រុលទៅបុកខឿនឡើងសួនពុះចែកទ្រូងផ្លូវរួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមយ៉ាងពេញទំហឹងបណ្តាលឲ្យបាក់រាបដល់ដី ចំណែករថយន្តបង្កបានវេកន្ទុយបោកផ្ទប់ដាច់កង់សារគួរទៅត្រូវរថយន្តធុនធំមួយគ្រឿងកំពុងដឹករថយន្តជាច្រេីនគ្រឿងដែលបើកក្នុងទិសដៅបញ្រ្ចាស់គ្នាពីកើតមកលិចបណ្ដាលឲ្យរងការខូចខាត សំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួស​ ។ ដោយឡែកអ្នកបើករថយន្តបង្កត្រូវសមត្ថកិច្ចឃាត់បានផងដែរ​ ។
​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍​ ចុះមកធ្វេីការវាស់វែងយករថយន្តបង្ក​និងរថយន្តរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print