រថយន្ដ ហាយប្រ៑ីដ វ៉ាជែងមិនប្រយត្ន័បុកម៉ូតូ ម៉ាក SIRIUS បញ្ច្រាស់គ្នា របួសធ្ងន់ជនជាតិចិនម្នាក់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ រវាង រថយន្ដ ហាយប្រ៑ីដ វ៉ាជែងមិនប្រយត្ន័បុកម៉ូតូ ម៉ាក SIRIUS បញ្ច្រាស់គ្នា របួសធ្ងន់ជនជាតិចិនម្នាក់ នៅ ក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនៅព្រឹកថ្ងៃទី៣ខែមិថុនាឆ្នាំ២០២៤នេះថាហេតុការណ៏នេះបានកើតឡើង នៅវេលាម៉ោង៧មនិង២៥នាទីយប់ ថ្ងៃទី០២ ខែ មិថុនា ឆ្នាំ ២០២៤ នៅផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៥៧-១៥៨ ស្ថិតនៅក្នុងភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពបន្តថាជនរងគ្រោះមានឈ្មោះ CHEN GUANGHUI ជនជាតិចិន អាយុ51ឆ្នាំ មុខរបរបុគ្គលិករោងចក្រ បច្ចុប្បន្នស្នាក់នៅភូមិព្រៃផ្ដៅ សង្កាត់ ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀងបើកម៉ូតូម៉ាក SIRIUS RC ពណ៌ក្រហម ពាក់ស្លាកលេខ 59.Y3541.01ខូចខាតយ៉ាងដំណំ។

ប្រភពបន្តថាមុនកើតហេតុមាន មានរថយន្ដ១គ្រឿងម៉ាក ហាយប្រ៑ីដ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BM 6832 បើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណដោយធ្វើដំណើរពីកើតទៅលិច វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក៏បុកជាមួយ ម៉ូតូមួយគ្រឿង ម៉ាក SIRIUS RC ពណ៌ក្រហម ពាក់ស្លាកលេខ 59.Y3541.01ក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹងបណ្ដាលអោយបុរសជាតិចិន រងរបួសធ្ងន់(បាក់ជើងខាងស្ដាំ) បង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នកបើករថយន្តបង្កហេតុឃើញសភាពការណ៏មិនស្រួលបានបើកទ្វារថយន្តរត់គេចខ្លួនភ្លាមៗ ដោយបន្សល់ទុករថយន្ដនៅនិងកន្លែង។

...

បច្ចុប្បន្ន អ្នករងរបួសធ្ងន់ ត្រូវបានបញ្ជួនយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចំណែក
មធ្យោបាយធ្វើដំណើរទាំង២គ្រឿង សមត្ថកិច្ចវាស់វែងនិងអូស យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់ការបន្តតាមច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print