ភ្នំពេញ៖ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រើនិតិវិធីស្រាវជ្រាវ ឈានដល់ការបង្ក្រាបទីតាំង កែឆ្នៃផលិតផលសម្រេច ប្រភេទថ្នាំក្រវី កំសាន្តសប្បាយនៅតាមក្លឹប បានយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានឃាត់ក្រុម
ជនសង្ស័យចំនួន៤នាក់ជាជនជាតិខ្មែរ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៣ មិថុនា ២០២៤ នៅមន្ទីរ
ប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀនបានឲដឹងថា សម្ភារៈដែលសមត្ថកិច្ចយើងដកហូតបាននេះ មានដូចជាថ្នាំញៀនផលិតរួចជាង១៥គីឡូក្រាម ផលិតផលមិនទាន់សម្រេចនិងសម្រេចខ្លះ រួមនិងម៉ាស៊ីនអុកថ្នាំគ្រាប់(ក្រវី) ម៉ាស៊ីនអ៊ុតថង់ និងឧបករណ៍វេចខ្ចប់ជាច្រើនសន្ធឹកសន្ធាប់ ។
លោកនាយកមន្ទីរប្រឆាំងគ្រឿងញៀន បានឲដឹងថា ទៀតថាមុនឈានការបង្ក្រាបនេះ កម្លាំងបានបើកការស្រាវជ្រាវអស់រយះជាង១ខែ នឹងបានសហការជាមួយកម្លាំងនគរបាលស្នងការខេត្តកណ្តាល ដោយមានការសម្របសម្រួលពីពីលោកព្រះរាជអាជ្ញារងខេត្តកណ្តាល ទើបសមត្ថកិច្ចយើងកំណត់ទីតាំងនឹងមុខសញ្ញាបាន ។ ហើយឆ្មក់ចូលទីតាំងផលិត ដែលជនសង្ស័យ ជួយផ្ទះវិឡាមួយកន្លែងនៅម្តុំព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយសមត្ថកិច្ចសួរនាំ តាមជំនាញ បាន ខ្លួននាំជនសង្ស័យមកឆែកឆេរ នៅបន្ទប់ខុនដូរមួយផ្សេងទៀតនៅក្នុងខណ្ឌជ្រោយចង្វារ ដែលជាទីតាំងស្តុកទុក ផលិតផលសម្រេច ងាយស្រួលក្នុងការឆែកចាយបន្ត។
លោកនាយកមន្ទីរប្រឆាំងគ្រឿងញៀន បានបន្តថា បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាងទាំងអស់នេះ កម្លាំងជំនាញមន្ទីរ បានកសាងសំណុំរឿងតាមនិតិវិធីរួច និងប្រគល់ជូនស្នងការរដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្ត និតិវិធីផ្តន្ទាទោសជនសង្ស័យទៅតាមផ្លូវច្បាប់៕