នគរបាលខេត្តតាកែវ​ ចាប់ឃាត់ខ្លួនអ្នកប្រេីប្រាស់គ្រឿងញៀនបាន០២នាក់​ ខណៈអ្នកជួញដូរគ្រឿងញៀនគេចខ្លួនបាត់

ចែករំលែក៖

ខេត្តតាកែវ​ ៖ ជនសង្ស័យ០២នាក់​ ត្រូវបានកម្លាំងជំនាញ​ នៃអធិការដ្ឋាននគរបាលស្រុកអង្គរបុរី​ ធ្វេីការការចាប់ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណីប្រេីប្រាស់នូវសារធាតុញៀន​ ខណៈជនសង្ស័យម្នាក់ជាអ្នកជួញដូរគ្រឿងញៀនបានរត់គេចខ្លួនបាត់​ ។ នេះបេីយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ​ ដែលក្រុមការងារកាសែតនគរវត្ត​ និងនគរដ្រេហ្កន​ បានឲ្យដឹងនាព្រឹកថ្ងៃទី០៤​ ខែមិថុនា​ ឆ្នាំ​២០២៤​ ។

​ ក្នុងប្រតិបត្តិការ​នេះ​ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាល ខេត្តតាកែវ ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ​ ទេីបនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១១និង៤០នាទី លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់នៅចំណុចខាងលិចស្ពានហូរឈាម ស្ថិតក្នុងភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់មានឈ្មោះ ដូចខាងក្រោម៖​
១.ឈ្មោះ ម៉ៅ ដែន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី ខេត្តតាកែវ (ប្រើប្រាស់)។
២.ឈ្មោះ ទូច ស៊ីហាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី ខេត្តតាកែវ (ប្រើប្រាស់)។​ ហេីយកម្លាំងជំនាញបានឆែកឆេររកឃេីញវត្ថុតាង​មួយចំនួននិងដកហូតមានដូចជា​ ៖​ ទី១.ម្សៅក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់​ ។ ទី២.ទូរស័ព្ទ ចំនួន០១គ្រឿង។ ទី៣.ម៉ូតូចំនួន០១គ្រឿង ។
បន្ទាប់ពីបានសាកសួរជនសង្ស័យទាំង០២នាក់ខាងលើរួចមក ជនសង្ស័យទាំង០២នាក់បានឆ្លើយថា​ ខ្លួនបានយកថ្នាំញៀនពីឈ្មោះ ទឺ សារៈ (ហៅណេង) ទេីបលោកអធិការនគរបាលស្រុក បានសុំយោបល់ពី ឯកឧត្តម ព្រះរាជអាជ្ញា ដើម្បីបន្តនីតិវិធី ។ បន្ទាប់មកកម្លាំងបានចុះទៅដល់ទីតាំងដែលជនសង្ស័យបានទិញថ្នាំញៀនគឺជាផ្ទះរបស់ឈ្មោះ ទឺ សារៈ (ហៅ ណេង) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ តែឈ្មោះ ទី សារៈ បានរត់គេចខ្លួនបាត់ រួចកម្លាំងយើងបានធ្វើការឆែកឆេរនិងបានរកឃើញវត្ថុតាងមួយចំនួនមានដូចខាងក្រោម៖ ទី១.ម្សៅក្រាមពណ៌សថ្លា ចំនួន៧៥កញ្ចប់ (កញ្ចប់ធំ១៣ និងកញ្ចប់តូច៦២)​ ។ ទី២.ថង់ប្លាស្ទិកសម្រាប់ច្រកថ្នាំញៀន ចំនួន១៥ដុំ​ ។ ទី៣.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន​ ។ ទី៤.កាតាបស្ពាយសម្រាប់ដាក់ថ្នាំញៀន ចំនួន០១។
បច្ចុប្បន្ន​នេះ​ សមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអង្គរបុរី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print