៥ខែដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជា សម្រេចបានក្នុងទឹកប្រាក់ប្រមាណជា ១៧ពាន់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ សុភ័ក្រ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ប្រាប់ ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមអុិនធឺណិតក្រសួងព័ត៌មាន នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះថា  ៥ខែដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជា សម្រេចបានក្នុងទឹកប្រាក់ប្រមាណជា ១៧ពាន់លានដុល្លារ។

យ៉ាងណាក៏ដោយ បរិមាណខាងលើនោះ មានការថយចុះបន្តិច គឺក្នុងរង្វង់១០ ភាគរយ បើប្រៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដោយសារកត្តាទីផ្សារអ្នកប្រើប្រាស់នៅក្រៅប្រទេសមានការថយចុះដោយភាពរអាក់រអួលនៃការដឹកជញ្ជូនតាមសមុទ្រ និង អត្រាអតិផរណានៅប្រទេសអ្នកទិញ។ នេះបើយោងតាមផេកក្រសួងព័ត៌មាន នៅថ្ងៃនេះ។

ទោះជាយ៉ាងនេះក្តី, ការនាំចេញពេញមួយឆ្នាំ២០២៤របស់កម្ពុជា ត្រូវបានរំពឹងថានឹងកើនឡើងជិត១០ភាគរយវិញ ដោយសារការនាំចេញក្នុងតំបន់កំពុងមានសន្ទុះកើនឡើង។
លោក សុខ សុភ័ក្រ បានគូសរំលេចថា ទំនិញដែលកម្ពុជានាំចេញរួមមាន៖ សម្លៀកបំពាក់ ស្បែកជើង និងភាគបំណែកស្បែកជើង កាបូប ផលិតផលវាយនភណ្ឌ ទោចក្រយាន គ្រឿងអេឡិចត្រូនិច និងភាគបំណែកផ្សេង។ ក្នុងរយៈពេលខាងលើ កម្ពុជា បាននាំចូលផលិតផលសំខាន់ៗ រួមមាន៖ ថ្នាំពេទ្យ និងឱសថបំប៉ន គ្រឿងប្រើប្រាស់ និងចំណីរអាហារ, ភេសជ្ជ: និងទឹកបរិសុទ្ធបំរើអោយតម្រូវការភ្ញៀវទេសចរ។

សីមបញ្ជាក់ថា ៖ តាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅបរទេសកាលពីឆ្នាំ២០២៣ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ , ម៉ាស៉ីន និងឧបករណ៍អគ្គិសនី , វត្ថុធ្វើពីស្បែក និងបរិក្ខារធ្វើពីរោមសត្វ និងផលិតផលមួយចំនួនទៀត។
ហើយប្រទេសដែលជាទីផ្សារសំខាន់ៗ របស់កម្ពុជារួមមាន៖ ប្រទេសចិន អាមេរិក សហគមន៍អ៊ឺរ៉ុប វៀតណាម ថៃ ប្រទេសជប៉ុន និងបណ្តាទីផ្សារសំខាន់ៗមួយចំនួនទៀតនៅក្នុងតំនប់អាសឹប ដែល  ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយអន្តរជាតិ ក្នុងរយៈពេរលនោះ សម្រេចបាននូវទឹកប្រាក់ចំនួនជាង ៤៦,៨ពាន់លានដុល្លារ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print