ស្វែងយល់ អំពី ការកំណត់គោលដៅជាតិស្ករ លើអ្នកជំងឺទឹកនោមផ្អែម ដែលមានវ័យចំណាស់!

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សចាស់បើទោះជាមានវ័យស្របាលគ្នា តែស្ថានភាពសុខភាពមិនសុទ្ធតែដូចគ្នានោះទេ។

ការកំណត់គោលដៅកំរិតជាតិស្ករលើអ្នកជំងឺទឹកនោមផ្អែមដែលមានវ័យចំណាស់ក៏ត្រូវ ពិចារណាទៅលើកត្តាមួយចំនួន រួមមានស្ថានភាពជាទូទៅរបស់អ្នកជំងឺ, កម្រិតនៃការចងចាំ, ជីវភាពប្រចាំថ្ងៃ, ស្ថានភាពសេដ្ឋកិច្ច ។ល៕ ហេតុដូចនេះហើយគ្រូពេទ្យតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល
អ្នកជំងឺដែលមានវ័យចំណាស់។

១-អ្នកជំងឺខ្លះនៅមាំទាំអាចចូលរួមកិច្ចការក្នុងសង្គមនានាបាន នៅអាចធ្វើដំណើរទីជិតទីឆ្ងាយជាដើម (personne âgée dite “Vigoureuse”) ។ គោលដៅនៃការព្យាបាល គ្រូពេទ្យកំណត់កំរិតជាតិស្ករ បានប្រហាក់ប្រហែលនឹងអ្នកជំងឺទឹកនោមផ្អែមទូទៅ ពោលគឺ មធ្យមភាគជាតិស្ករ HbA1c នៅចន្លោះពី 6.5% ទៅ 7.5% ។ អាចកំណត់ម៉្យាងទៀតបានថា ជាតិស្ករពេលព្រឹកមុនពិសារអាហារ ≤126mg/dl។

២-អ្នកជំងឺខ្លះទៀតក៏មានជំងឺប្រចាំកាយ តែនៅអាចចាត់ចែងកិច្ចការប្រចាំថ្ងៃដោយខ្លួនឯងបាន(Personne âgée dite “Fragile”)។ អ្នកជំងឺវ័យចំណាស់ដែលមានបញ្ហាសុខភាពប្រចាំកាយ ហើយងាយធ្លាក់ខ្លួនឈឺ ការកំណត់គោលដៅមធ្យមភាគជាតិស្ករមិនតឹងរឹងពេកនោះទេ ព្រោះអ្នកជំងឺក្នុងក្រុមនេះងាយប្រឈមនឹងការខ្វះសារជាតិចិញ្ចឹមរាងកាយ (Dénutrition) ការចុះជាតិស្ករខ្លាំង (Hypoglycemia) ការចុះសម្ពាធឈាមភ្លាមៗពេលក្រោកឈរ (Hypotension Orthostatique)៕ មធ្យមភាគជាតិស្ករ HbA1c ចន្លោះ 7.5% ទៅ 8%។ ឬកំណត់ម៉្យាងទៀត ជាតិស្ករមុនអាហារពេលព្រឹក នៅចន្លោះ 126mg/dl ទៅ 160mg/dl។

៣-តែផ្ទុយទៅវិញអ្នកជំងឺមួយចំនួនដែលមានស្ថានភាពជរា តែងតែត្រូវការអ្នកបីបាច់ថែរក្សាជាប្រចាំ (Personne âgée dite “Malade”)។ ករណីអ្នកជំងឺជរា ត្រូវការអ្នកថែទាំវិញ គោលដៅនៃមធ្យមភាគជាតិស្ករគឺ 7.5% ទៅ8.5% ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print