ក្រុងប៉ោយប៉ែតតើ ! បើយុវជនស្នងឬស្សី ប្រមូលគ្នាជក់បារី តាមហាង គេចសាលា តើសង្គមយើងទៅជាយ៉ាងណា ?(មាន​វីដេអូ​)

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ តាមរយៈវីដេអូឃ្លីប ដែលត្រូវគេថតបាន ពីសកម្មភាព យុវជន សិស្សសាលាក្មេងៗ ប្រមូលផ្ដុំគ្នា ជក់បារី បង្ហាញពីភាពសប្បាយ ក្នុងឯកសណ្ឋានជាសិស្ស សាលាយ៉ាងប្រសេកប្រសាច នៅក្នុងហាងមួយ ក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ឃើញថា ! សីលធម៌ក្នុងវិស័យអប់រំ ត្រូវបានធ្លាក់ចុះ បើសិនជា ពួកគាត់មិនបានគោរពតាម ឪពុកម្ដាយ អាណាព្យាបាល ហើយលួចគេចសាលា បង្កើតបរិយាកាស ដ៏អាប់អួរ បំពុលសង្គម បំផ្លាញអាណាព្យាបាលរបស់ខ្លួនឯង រំលោភទំនុកចិត្តលើឪពុកម្ដាយ មិនត្រឹមតែ បាត់បង់សីលធម៌ប៉ុណ្ណោះទេ ថែមទាំង ពួកគេអាចបង្កើត នូវប្បធម៌អសីលធម៌ ដែលឈានដល់ ការប្រព្រឹត្តបទល្មើសណាមួយ ! ទង្វើទាំងអស់នេះ សង្គមត្រូវការចាំបាច់ ដល់អាជ្ញាធរ សមត្ថកិច្ច ជំនាញពាក់ព័ន្ធ គ្រូបង្រៀន ចូលរួមលុបបំបាត់អំពើទាំងអស់នេះ ឱ្យមានប្រសិទ្ធភាព ដើម្បីលើកតម្កើងមូលធនមនុស្ស។

អ្នកដែលបានចូលមើលវីដេអូឃ្លីបនេះបានសរសេរថា, សូមអាជ្ញាធរចុះទៅប្រមូល និងទប់ស្កាត់សកម្មភាពនេះផង មិនគួរបណ្តែតបណ្តោយឲ្យកូនសិស្ស មកប្រមូលផ្តុំលេងទូរស័ព្ទ និងជក់បារីបែបនេះឡើយ ដោយភ្លេចពីការរៀនសូត្រអស់ហើយ!

គាត់បានលើកឡើងទៀតថា, វីដេអូនេះ ត្រូវបានគេប្រាប់ថាកើតឡើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ!

អាជ្ញាធរ និងសមត្ថកិច្ច គួរណែនាំ និងប្រាប់ម្ចាស់ហាងកាហ្វេទាំងអស់ឲ្យជូនដំណឹងមកជាបន្ទាន់ បើសិនឃើញមានសិស្សសាលាទៅប្រមូលផ្តុំនាំគ្នាលេងទូរស័ព្ទ (លេងហ្គេមតាមទូរស័ព្ទភាគច្រើន) និងជក់បារីនៅក្នុងហាងរបស់ខ្លួន ដោយមិនគិតពីការសិក្សា ឫគេចសាលាជាដើម!

សូមបញ្ជាក់ថា ៖ បើបងប្អូន សិស្ស និស្សិត បានមើលឃើញទង្វើទាំងអស់នេះ គួរកុំលើកទឹកចិត្តឲ្យពួកគាត់ ប្រព្រឹត្តអំពើអសីលធម៌ក្នុងសង្គមតទៅទៀត។ ពិសេសមានតែសមត្ថកិច្ចទេ ដែលមានវិធានការរដ្ឋបាល ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប ទប់ស្កាត់ បង្ការ ឲ្យបានទាន់ពេលវេលា ដើម្បីឲ្យសង្គមជាតិយើង រក្សាបាននូវធនធានមនុស្ស។ ។ ជាពិសេស ត្រូវតែរកអត្តសញ្ញាណ ម្ចាស់ហាង ដែលបង្កើតឱ្យមានសកម្មភាពប្រមូលផ្ដុំគ្នាបែបនេះ ឈានផ្តល់ឱ្យទីតាំងពួកគាត់ ប្រព្រឹត្តអំពើមិនល្អ ឬក៏ថា អាចជាកន្លែងដែលប្រើប្រាស់សារធាតុញៀនគាត់ថាបាន ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print