ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញលិខិតអញ្ជើញ មេធាវីឱ្យដើមបណ្តឹង និងដីកាកោះ លោកស្រី ចន ច័ន្ទលក្ខិណា ចូលខ្លួនទៅបំភ្លឺ ក្នុងនាមជាដើមបណ្តឹង ដែលបានប្តឹងលោកស្រី ម៉េង កែវពេជ្ជតា ពីបទ ៖ បរិហាកេរ្តិ៍ជាសាធារណ: ជេរប្រមាថជាសាធារណ: សម្លុតកុំឲ្យដាក់ពាក្យបណ្តឹង និងញុះញង់ឲ្យមានការរើសអើង!
សូមបញ្ជាក់ថា ៖ ជាសិល្បការិនីជើងចាស់ដូចគ្នា មិនគួរយកប្រព័ន្ធតុលាការ មកដោះស្រាយនោះឡើយ គួរមានការសម្របសម្រួលតាមយន្តការណាមួយ!
សង្ឃឹមថា ប្រធានសមាគមសិល្បករខ្មែរថ្មី លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន នឹងជួយសម្របសម្រួល ដើម្បីបញ្ចប់វិវាទរវាងពួកគេទាំង២នាក់ ចៀសវាងការប្តឹងផ្តល់គ្នាបែបនេះ! ដើម្បីលើកតម្កើងតម្លៃ រាល់សិល្បករសិល្បការិនី គ្រប់ជំនាន់ ឱ្យមានការសាមគ្គីផ្ទៃក្នុង វិស័យសិល្បៈ ។
យោងតាមលិខិតអញ្ជើញពីតំណាងអយ្យការបញ្ជាក់ថា ៖ ដីកាកោះ យើង ប្លង់ សុផល តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ អញ្ជើញឈ្មោះ ចន ច័ន្ទលក្ខិណា ភេទស្រី ជាដើមបណ្តឹង ។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣៧ ផ្លូវ៦០៨ ភូមិ៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អោយចូលទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៩ និង ០០ នាទី ព្រឹក ដើម្បីសាកសួរ ពីដំណើររឿង៖ ដែលប្តឹងលើឈ្មោះ ម៉េង កែវពេជ្ជតា ភេទស្រី ពីបទ៖ បរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ សម្លុតកុំឲ្យដាក់ពាក្យបណ្តឹង និងញុះញង់ឲ្យមានការរើសអើង ។
សាមីខ្លួនត្រូវអញ្ជើញតាមន៏កានេះ ឲ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទង នឹងរឿងខាងលើមកជាមួយផង ប្រសិនបើមាន ។
សូមជម្រាបជូនថា ៖ សិល្បៈ គប្បីរក្សាឱ្យបាននូវ ការសាមគ្គីភាព លើកតម្កល់សីលធម៌រួមគ្នា ដើម្បីចូលរួម ឱ្យតម្លៃជាតិយើង ជូនដល់ប្រជាពលរដ្ឋបានដឹងពី វប្បធម៌ដ៏រុងរឿងរបស់ជាតិយើង ៕
ដោយ ៖ សិលា