អាជីវករនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើកលក់ដូរធម្មតាវិញហើយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ លោក ចែម ភឺរីមវទ្ធី អភិបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា ក្រុមអាជីវករបានបើកលក់ដូរធម្មតាឡើងវិញហើយនៅទីប្រជុំជន តាមផ្លូវ តាមផ្សារ ក៏ដូចជាលក់ដូរតាមតូបតាមផ្ទះ ក្រោយបិទទ្វារមិនលក់ដូរដោយសារផ្អើលរឿងមន្ដ្រីគយចុះចាប់ទំនិញគ្រប់ប្រភេទរបស់ពួកគាត់។ក្រោយពីមានការផ្សព្វផ្សាយនិងមានការពន្យល់ពីអាជ្ញាធរមានសមត្ថកិច្ច ពួកគាត់បានបើករកទទួលទានឡើងវិញជាធម្មតាហើយ គឺនៅទីតាំឃុំអមលាំង ក៏ដូចជាតាមផ្សារនានា។

ឆ្លើយតបចំពោះពាក្យចចាមអារ៉ាមនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ស្ថាប័នគយមិនមែនជាស្ថាប័នដែលពលរដ្ឋត្រូវភ័យខ្លាចនោះទេ ប្រសិនបើអាជីវកររកទទួលទានបង់ពន្ធត្រឹមត្រូវនោះ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានអំពាវនាវយ៉ាងទទូចសូមឱ្យអ្នកបំពុលសង្គម កុំយកបញ្ហានេះធ្វើនយោបាយដែលនាំឱ្យពលរដ្ឋមានការថ្នាំងថ្នាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

...

បន្ថែមពីនេះ លោក ឈួន ហៃ ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា មិនមានសមត្ថកិច្ចសាខាគយរូបណាបានចុះចាប់ទំនិញនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺនោះទេ។ បើទោះបីមានការចុះចាប់ទំនិញ គេចពន្ធ សាខាគយ និងរដ្ឋាករគោរតាមបទបញ្ជា និងវិជ្ជាជីវៈបំផុត សូមប្រជាពលរដ្ឋកុំយល់ច្រឡំតគ្នារហូតខកខានការរកទទួលទានប្រចាំថ្ងៃ៕ ដោយសុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print