ក្មេងទំនេីងពីរក្រុមមានគ្នា០៨នាក់ត្រូវនគរបាលចាប់ឃាត់ខ្លួន​អនុវត្តតាមច្បាប់ បន្ទាប់ពីប្រេីកាំបិតវាយកាប់គ្នាទៅវិញទៅមកបង្កភាពជ្រួលច្របល់នៅក្នុងសាលារៀន

ចែករំលែក៖

​   ខេត្តតាកែវ​ ៖​ កម្លាំងសមត្ថកិច្ច​នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ បានធ្វេីការឃាត់ខ្លួនក្មេងទំនេីងពីរក្រុមដែលមានគ្នា០៨នាក់​ ពាក់ព័ន្ធ​ករណីប្រេីហិង្សាដោយចេតនា​ (វាយកាប់គ្នាទៅវិញទៅមក និងប្រើប្រាស់អាវុធខុសច្បាប់(កូនកាំបិតកែច្នៃ) ។ នេះបេីយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ​ ដែលក្រុមការងារកាសែតនគរវត្ត​ និងនគរដ្រេហ្កន​ ទទួលបាននាព្រឹកថ្ងៃទី០៧​ ខែមិថុនា​ ឆ្នាំ​២០២៤​ ។

​    គួរបញ្ចាក់ថា​ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៧ៈ៥០នាទី នៅក្នុងវិទ្យាល័យហេងសំរិនព្រៃល្វា​ ស្ថិតក្នុងភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីហិង្សាដោយចេតនា​ (វាយគ្នាទៅវិញទៅមក និងប្រើប្រាស់អាវុធខុសច្បាប់(កូនកាំបិតកែច្នៃ) បង្កឡើងដោយក្មេងទំនើងចំនួន០២ក្រុម​ សរុប០៨នាក់រួមមាន​ ៖
ទី១.ឈ្មោះ​ ជា រចនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិក្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ដកហូតវត្ថុតាងកូនកាំបិតកែច្នៃ០១ដើម​ ។ ទី២.ឈ្មោះ ណន ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ (ដៃដល់)​ ។ ទី៣.ឈ្មោះ ទេព ខេមរៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្នល់បត់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ (ដៃដល់)​ ។ ទី៤.ឈ្មោះ ធន ដារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអង្គសង្កែ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ (ដៃដល់)​ ។ ទី៥.ឈ្មោះ ស្រ៊ន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ (ដៃដល់)​ ។ ទី៦.ឈ្មោះ ប៊ុនស្រេង សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ (បក្ខពួក)​ ។ ទី៧.ឈ្មោះ តេង អង្គា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកញ្ចិល ឃុំកំពង់រាប ស្រុក ព្រៃកប្បាស ខេត្តតាកែវ (បក្ខពួក)​ ។ ទី៨.ឈ្មោះ ញឹម សុវ៉ាត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកញ្ចិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ (បក្ខពួក)​ បានធ្វើសកម្មភាពវាយប្រតាយប្រតប់គ្នាទៅវិញទៅមក បង្កឱ្យមានភាពជ្រួលច្របល់នៅក្នុងសាលារៀន (មិនមានរបួសទេ)។
​    ក្រោយពីទទួលបានព័ត៌មានភ្លាម​ លោកវរសេនីយ៍ឯក ឡេង​ ប៊ុនឡុង​ អធិការនគរបាលស្រុកព្រៃកប្បាស​ បានបញ្ជាកម្លាំងរបស់អធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា ចុះទៅដល់កន្លែងកើតហេតុនិងចាប់ឃាត់ខ្លួនជនសង្ស័យទាំង០៨នាក់ខាងលើ រួមទាំងដកហូតវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។​
​   សូមបញ្ចាក់ផងដែរថា​ ករណីនេះ​ លោកវរសេនីយ៍ឯក​ ឡេង​ ប៊ុនឡុង​ អធិការ​ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ មិនលេីកលែងដាច់ខាតចំពោះក្រុមក្មេងទំនេីងដែលបង្ករការអុកឡុកតាមសាលារៀន​ ឬទីសាធារណៈ​ ដែលបង្កឱ្យប៉ះពាល់ដល់សន្តិសុខសង្គម គឺត្រូវតែអនុវត្តតាមផ្លូវច្បាប់​មិនមានការលេីកលែង​ ឡើយ។ ដូច្នេះសូមក្មួយៗសិស្សានុសិស្សទាំងពីរភេទ​ ខំសិក្សារៀនសូត្រស្តាប់ការពន្យល់ណែនាំរបស់លោកគ្រូ​ អ្នកគ្រូ​ និងឪពុកម្តាយ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print