សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ពីបទរំលោភលើទំនុកចិត្តតាមអំណាចតុលាការ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ សហការគ្នាចុះអនុវត្តន៍ដីការបស់សាលាដំបូងខេត្តពោធិ៍សាត់ ដោយឃាត់ខ្លួនស្រ្តីម្នាក់ពីបទរំលោភលើទំនុកចិត្ត។

...

ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនសង្ស័យស្ថិតនៅក្នុងភូមិពេជបាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកងកម្លាំងចុះអនុវត្តបានឲ្យដឹងថា ស្រ្តីសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនឈ្មោះ ខៀវ សាវិន (ហៅពៅ) អាយុ៤៤ឆ្នាំ រស់នៅភូមិពេជបាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់(កន្លែងឃាត់ចាប់ខ្លួន)។

ប្រភពបន្តថា ការឃាត់ខ្លួនស្រ្តីសង្ស័យតាមដីកាខាងលើនេះ គឺអនុវត្តន៍ឡើងតាម (ដីកាបង្កាប់ឲ្យនាំខ្លួន) លេខ៧០ ដ ន ២០១៦ ដោយចោទពីបទរំលោភលើទំនុកចិត្ត ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ចេញដោយលោក ថោង អុល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ដែលស្រ្តីសង្ស័យត្រូវបានឃាត់ខ្លួនប្រព្រឹត្តឡើយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២។

ប្រភពដដែលបន្តទៀតថា ស្រ្តីសង្ស័យត្រូវបានឃាត់ខ្លួន ហើយកម្លាំងសមត្ថកិច្ចបានបំពេញបែបបទរួចបញ្ជូនខ្លួនទៅសាលាដំបូងខេត្តពោធិ៍សាត់ដើម្បីបន្តតាមនីតិវិធី៕

1

2

ដោយ៖ ប៉ឹម ពិន

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print