សហ​ភាព​អឺរ៉ុបទម្លាក់កញ្ចប់ថវិកា​ឧបត្ថម្ភ​​សម្រាប់​ឆ្នាំ ២០១៦ ដល់ អ.វ.ត.ក

ចែករំលែក៖

អនុវត្តតាមការសន្យាកាលពីឆ្នាំមុនក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុក្នុងទឹកប្រាក់សរុបចំនួន ៨,៩ លានអឺរ៉ូ ជូនអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) សម្រាប់ឆ្នាំ ២០១៥ ដល់ ឆ្នាំ ២០១៦ សហភាពអឺរ៉ុប បានធ្វើការទម្លាក់កញ្ចប់ថវិកាឧបត្ថម្ភចុងក្រោយរបស់ខ្លួនដែលមានទឹកប្រាក់ចំនួន ២,៩ លានអឺរ៉ូ ក្នុងនោះ ថវិកាចំនួន ១,៥ លានអឺរ៉ូ សម្រាប់គាំទ្រភាគីអន្តរជាតិ និង ១,៤ លានអឺរ៉ូទៀតសម្រាប់ភាគីជាតិនៃ អ.វ.ត.ក។

...

សហភាពអឺរ៉ុបជាម្ចាស់ជំនួយធំមួយក្នុងចំណោមម្ចាស់ជំនួយធំៗបំផុតរបស់ អ.វ.ត.ក ហើយការទម្លាក់កញ្ចប់ថវិកាចុងក្រោយនេះ ធ្វើឲ្យជំនួយហិរញ្ញវត្ថុដែលសហភាពអឺរ៉ុបបានផ្តល់ដល់ អ.វ.ត.ក មានចំនួនសរុប ១៦,២ លានអឺរ៉ូហើយ ចាប់ពីដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញ តាំងពីឆ្នាំ ២០០៦ មក។

ឯកឧត្តម ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី និងលោក Knut Rosandhaug អនុប្រធានការិយាល័យរដ្ឋបាលនៃ អ.វ.ត.ក បានមានប្រសាសន៍ថា៖ “ក្នុងនាម អ.វ.ត.ក យើងខ្ញុំសូមសម្តែងនូវការដឹងគុណចំពោះការបន្តឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លារបស់សហភាពអឺរ៉ុប”៕

ECCC_Khmer

...


1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print