ឃាតករលាក់មុខប្រល័យជីវិតក្មេងប្រុសទៅឃ្វាលគោស្លាប់កណ្តាលវាលស្រែ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ឃាតករលាក់មុខបានប្រល័យជីវិតក្មេងប្រុសជាអ្នកគង្វាលគោបណ្តាលឲ្យស្លាប់ភ្លាមនៅកណ្តាលវាលស្រែធ្វើឲ្យឪពុកម្តាយមានក្តីសោកសង្រេងជាខ្លាំងបន្ទាប់ពីបានដឹងដំណឹងដ៏អកុសលនេះ។

...

ហេតុការណ៍រន្ទះបាញ់ក្មេងប្រុសនេះកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិពាមរស់ ឃុំរស្មីសាម គ្គីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្មេងប្រុសរងគ្រោះឈ្មោះផល សំណាង អាយុ១៣ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។

ប្រភពពីសមត្ថកិច្ចស្រង់សម្ដីគ្រួសារក្មេងប្រុសរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពេលគេត្រឡប់មកពីសាលារៀនវិញបានហូបបាយហើយក៏សំរាកបន្តិច។ ក្រោយមកគេបានដេញគោទៅឃ្វាលនៅវាលស្រែក្រោយភូមិរហូតដល់ល្ងាចបន្តិចស្តាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង។ នៅពេលមានភ្លៀងនោះគេបានចូលជ្រកនៅក្រោមដើមឈើមួយដើមតូចនៅលើភ្លឺស្រែស្រាប់តែត្រូវរន្ទះបាញ់ត្រូវបណ្តាលឲ្យស្លាប់ភ្លាមមួយរំពេចនៅកន្លែងកើតហេតុតែម្តង។

ប្រភពបន្តថា ពេលនោះក្មេងៗដែលទៅឃ្វាលគោជាមួយគ្នាបានរត់មកភូមិប្រាប់ពួកគាត់ជាក្រុមគ្រួសារធ្វើឲ្យម្នាក់ៗមានក្តីសោកសង្រេងជាខ្លាំងហើយបាននាំគ្នារត់សំដៅទៅកន្លែងកើតហេតុ។ ពេលទៅដល់បានឃើញក្មេងប្រុសរងគ្រោះដេកស្លាប់នៅវាលស្រែបាត់ទៅហើយនឹងបាននាំគ្នាលើកយកមកផ្ទះដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី និងបានរាយការណ៍ជូនអាជ្ញាធរឲ្យដឹងពីដំណើររឿងហេតុផងដែរ។

លោកវរសេនីយ៍ត្រីប៊ុត ប៑ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ថា ក្មេងប្រុសរងគ្រោះក្រោយពិនិត្យគឺពិតជាស្លាប់ដោយរន្ទះពិតមែន។ ពេលនេះក្រុមគ្រួសារកំពុងរៀបចំធ្វើបុណ្យបូជានៅយប់ថ្ងៃដដែលនៅភូមិឃុំកើតហេតុផងដែរ៕

IMG-20160726-WA0060

ដោយ៖ សេនាស័ក្តិ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print