រដ្ឋបាលរាជធានីណែនាំ ឱ្យពលរដ្ឋចូលរួម ធ្វើអនាម័យ ដាំ ដើមឈើ និងការគ្រប់គ្រង ទុកដាក់ និងវេចខ្ចប់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ

ចែករំលែក៖

 

ភ្នំពេញ៖ រដ្ឋបាល រាជធានីភ្នំពេញ បានធ្វើការណែនាំ ឱ្យរដ្ឋ បាលខណ្ឌសង្កាត់គ្រឹះស្ថានសាធារណៈ វិស័យ ឯកជន អង្គការសង្គម ស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិសហគមន៍ មូលដ្ឋាន និង អ្នកពាក់ព័ន្ធនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ធ្វើការ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋចូលរួមធ្វើអនាម័យ ការដាំ ដើមឈើ និងការ គ្រប់គ្រងទុកដាក់ និងវេចខ្ចប់សំណល់រឹងសំរាម ក្នុងធុងសំរាម ឬនៅតាមទីតាំង កំណត់ ឱ្យបានត្រឹមត្រូវជៀសវាងការដុត ឬបោះចោល មិន ត្រឹមត្រូវ តាម លក្ខណៈ បច្ចេកទេស ដែលអាចបង្ក ការ ប៉ះពាល់ ដល់ សុខភាព មនុស្សសត្វ និងគុណភាពបរិស្ថាន ។

         នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា៖ អនុលោមតាម អនុក្រឹត្យលេខ ១៥ អនក្រ.បកចុះថ្ងៃទី ២៤ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការកំណត់យកថ្ងៃទី០៥ ខែមិថុនា ជាឱកាស រៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថាន ពិភពលោក ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ជា សាធារណៈ អំពី ការគ្រប់គ្រង និង ប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំង នឹង ការប្រែប្រួល អាកាសធាតុ ។ 

     ១. សូមធ្វើការ ផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋ ជំរុញ ការចូលរួម ក្នុង ការ ធ្វើ អនាម័យ ការដាំ ដើមឈើ និង ការ គ្រប់គ្រង ទុកដាក់ និងវេចខ្ចប់សំណល់ រឹង សំរាម ក្នុង ធុងសំរាម ឬ នៅតាម ទីតាំង កំណត់ ឱ្យបាន ត្រឹមត្រូវ ជៀសវាង ការដុត ឬ បោះចោល មិន ត្រឹមត្រូវ តាម លក្ខណៈ បច្ចេកទេស ដែល អាច បង្ក ការ ប៉ះពាល់ ដល់ សុខភាពមនុស្សសត្វ និងគុណភាពបរិស្ថាន ។ ២. សូម ចូលរួម ធ្វើការ ផ្សព្វផ្សាយ តាមរយៈ សកម្មភាព អប់រំ ផ្សេងៗ មានជាអាទិ៍ ការនិពន្ធអត្ថបទ ការប្រកួតផ្ទាំង រូបភាព នៅតាម សាលារៀនការដាំ ដើមឈើការកែច្នៃ សំណល់នានា យុទ្ធនាការសម្អាត និងចាត់ចែងធ្វើអនាម័យ ទាំង ក្នុង និងក្រៅ បរិវេណគ្រឹះស្ថានសាធារណៈសាលា រៀនវត្តអារាម និងមន្ទីរពេទ្យ ។  ៣. សូម យកចិត្តទុកដាក់ លើ ការ គ្រប់គ្រងសំណល់ រឹង សំរាម និងសំណល់ រាវឱ្យបាន ត្រឹមត្រូវចូលរួម ធ្វើអនាម័យសន្សំសំចៃថាមពល និង ការពារ ថែរក្សាជីវចម្រុះ និងធនធានធម្មជាតិ តាមរមណីយ ដ្ឋាន មជ្ឈមណ្ឌល កម្សាន្ត ភោជនីយដ្ឋាន និង អាហារដ្ឋាន ។៤. គ្រប់បណ្តាប្រព័ន្ធ ផ្សព្វផ្សាយត្រូវចូលរួម ផ្សព្វផ្សាយ អំពី គុណតម្លៃ បរិស្ថាន និងគោលនយោបាយ សំខាន់ៗ ពាក់ព័ន្ធ នឹង វិស័យបរិស្ថាន ដល់សាធារណជន ដើម្បី បង្កើនការយល់ដឹង និងបំផុសការ ចូលរួម របស់ សាធារណជន ក្នុង កិច្ចគាំពារ បរិស្ថានការការពារ ធនធាន ធម្មជាតិ ការអភិរក្ស ជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ។  ៥. មន្ទីរបរិស្ថានរាជធានី ភ្នំពេញត្រូវប្រមូល និង បូកសរុប របាយការណ៍លទ្ធផល អនុវត្តន៍រ បស់ រដ្ឋបាល ខណ្ឌ ទាំង ១៤ មក រដ្ឋបាល រាជធានី ភ្នំពេញ ។

     ទទួលបានសេចក្ដីណែនាំ នេះរដ្ឋបាល ខណ្ឌ សង្កាត់ គ្រឹះស្ថានសាធារណៈវិស័យឯកជន អង្គការសង្គមស៊ីវិលដៃគូរអភិវឌ្ឍន៍ជាតិ និងអន្តរជាតិសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញត្រូវចាត់តាំងអនុវត្តសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print