ប្រធានគណៈកម្មការអន្តរក្រសួង បានដាក់ចេញនូវវិញ្ញាសាប្រឡង និពន្ធកំណាព្យ, និពន្ធបទចម្រៀង និងគូរគំនូរ ដែលមានខ្លឹមសារ អត្ថន័យពាក់ព័ន្ធនឹងព្រឹត្តិការណ៍ធំៗ ៤ដំណាក់ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន ក្នុងដំណើរឆ្ពោះទៅ ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ ពិធីរំលឹកខួបលើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅ ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤  ផ្តល់រង្វាន់ដល់អ្នកនិពន្ធ អត្ថន័យពាក់ព័ន្ធនឹងព្រឹត្តិការណ៍ធំៗ ៤ដំណាក់ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ  ។ នេះបើយោងតាម សេចក្តីជូនដំណឹង ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន បច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, រួមជាមួយកម្មាភិបាលក្រោមបញ្ជាចំនួន៤រូប បានធ្វើ ដំណើរឆ្ពោះទៅតំបន់ព្រំដែនកម្ពុជា វៀតណាម ក្នុងគោលបំណងសុំជំនួយឧបត្ថម្ភពីបក្សនិង រដ្ឋវៀតណាម ដើម្បីកសាងកងកម្លាំងប្រដាប់អាវុធ សំដៅវាយផ្តួលរំលំរបបប្រល័យពូជ សាសន៍ ប៉ុល ពត រំដោះប្រទេសជាតិ និងសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា។ សច្ចភាពនៃ ប្រវត្តិសាស្ត្រនេះ ត្រូវបានចងចាំ និងរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០១៧ ខួបអនុស្សាវរីយ៍លើកទី៤០ មកដល់បច្ចុប្បន្ននេះ។ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៤ ប្រមុខរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ ១០៣ សសរ. ស្តីពី ការបង្កើត គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីរំលឹកខួបលើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤។

ដើម្បីបំផុសព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ កាន់តែមានការផុលផុសដល់គ្រប់ស្រទាប់ មហាជន ប្រធានគណៈកម្មការអន្តរក្រសួង បានដាក់ចេញនូវវិញ្ញាសាប្រឡង៖ និពន្ធកំណាព្យ, និពន្ធបទចម្រៀង និងគូរគំនូរ ដែលមានខ្លឹមសារ អត្ថន័យពាក់ព័ន្ធនឹងព្រឹត្តិការណ៍ធំៗ ៤ដំណាក់ កាលដូចខាងក្រោម៖

១- ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រទេសជាតិ និងសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា

២- ការយកជីវិតធ្វើដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានចាកចេញពី

ប្រទេសកម្ពុជា នៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ 

៣- ការស្តារនិងកសាងប្រទេសកម្ពុជាឡើងវិញ ក្រោយមហាជ័យជម្នះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩

៤- ការបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ តាមរយៈ និយោធា យឈ្នះ ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨

៥- ការអភិវឌ្ឍប្រទេសកម្ពុជា លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និង លើកស្ទួយកិត្យានុភាពព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ នាពេលបច្ចុប្បន្ន។

* រង្វាន់សម្រាប់ជ័យលាភី៖ លេខ១ ទទួលបានថវិកាចំនួន ៤.០០០.០០០ (បួនលាន) រៀល

-លេខ២ ទទួលបានថវិកាចំនួន ៣.០០០.០០០ (បីលាន) រៀល

-លេខ៣ ទទួលបានថវិកាចំនួន ២.០០០.០០០ (ពីរលាន) រៀល

-លេខ៤ ទទួលបានថវិកាចំនួន ១.០០០.០០០ (មួយលាន) រៀល និងលេខ៥ ទទួលបានថវិកាចំនួន ៥០០.០០០ (ប្រាំសែន) រៀល។

បេក្ខជន និងបេក្ខនារី ទទួលពាក្យ ចុះឈ្មោះ និងដាក់ពាក្យ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៧និង០០នាទីជាកំហិត ទំនាក់ទំនងតាមរយៈ ៖ ទីកន្លែង៖ ផ្ទះលេខ៤៤ ផ្លូវ២១៤ (សម្តេចប៉ាន) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានី ភ្នំពេញ, នាយកដ្ឋាន សៀវភៅនិងការអាន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ទូរស័ព្ទលេខ៖ ០១១៨៥០០៩៤, ០១២៨៣២២២៨, ០៨៨៨២៣៤៥៦៨។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន បេក្ខជន និងបេក្ខនារី មេត្តា ជ្រាបជាព័ត៌មាន៕

ដោយ ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print