Breaking News ៖ មានករណីលិចទូកកំពង់ចម្លងភូមិឈូកស្ទឹងឃុំឈូក ទៅភូមិជាំបឹងឃុំស្រើងស្រុកប្រាសាទសំបូរបណ្ដាលអោយលង់ទឹកស្លាប់មនុស្សចំនួន០១នាក់

ចែករំលែក៖

ខេត្តកំពង់ធំ : ពិតជាគួរឲ្យរន្ធត់ចិត្តបំផុត ! នៅពេលដែលឃើញវីដេអូឃ្លីប សិស្សានុស្សជាច្រើននាក់ កំពុងជិះទូកចម្លង ក៏មានករណីលិចទូកកំពង់ចម្លងភូមិឈូកស្ទឹងឃុំឈូក ទៅភូមិជាំបឹងឃុំស្រើងស្រុកប្រាសាទសំបូរបណ្ដាលអោយលង់ទឹកស្លាប់មនុស្សចំនួន០១នាក់។

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកប្រាសាទសំបូរ បានរាយការណ៍ជូនមេបញ្ជាការកងរាជអាវុធខេត្តកំពង់ធំអោយដឹងថា, នៅវេលាម៉ោង១១:៣០នាទី
ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤មានករណីលិចទូកកំពង់ចម្លងភូមិឈូកស្ទឹងឃុំឈូក ទៅភូមិជាំបឹងឃុំស្រើងស្រុកប្រាសាទសំបូរបណ្ដាលអោយលង់ទឹកស្លាប់មនុស្សចំនួន០១នាក់។
សមត្ថកិច្ចបានបញ្ជាក់ថា, សពជនរងគ្រោះឈ្មោះ អ៉ី សុភ័ក្រ ភេទស្រីអាយុ១៣ឆ្នាំ រស់នៅ ភូមិជាំបឹងឃុំស្រើងស្រុកប្រាសាទសំបូរ។
សមត្ថកិច្ចបានបន្តថា, មូលហេតុ ៖ ជិះគ្នាច្រើនលើសចំណុះបណ្ដាលឱ្យទូកលិច។
ចំពោះសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា, បើមើលតាមវីដេអូឃ្លីប ឃើញសកម្មភាពរបស់សិស្សានុសិស្ស បានព្យាយាមលោតចេញពីទូក ប្រឹងហែលទៅរកទីទួលសុវត្ថិភាព ខណៈដែលទឹកកំពុងឡើង ហើយមានចំនួនជាច្រើននាក់ ពិតជាគួរឱ្យសោកស្ដាយការបាត់បង់ក្មេងស្រីម្នាក់ សូមឱ្យវិញ្ញាណក្ខន្ធរបស់គាត់ បានទៅកាន់សុគតិភពកុំបីឃ្លៀតឃ្លាតឡើយ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print