ភ្នំពេញ៖ ដោយអនុវត្តតាមផែនការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានដឹកនាំលោកអធិការរង លោកនាយប៉ុស្តិ៍ និងមន្ត្រី និងមានការអញ្ជេីញចូលរួមពីលោកចៅសង្កាត់ឪឡោក ចុះផ្សព្វផ្សាយវេទិកាសាធារណៈនៅ ភូមិបឹងគ្រើល សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំនេះដែរ ដោយមានប្រជាពលរដ្ឋចូលរួមចំនួន ៤៥នាក់ ស្រី ២៩នាក់។
លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ បានលេីកឡេីងថា នាកិច្ចប្រជុំនេះដែរ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ចំនួន ០៣ លើក ០១ ករណី គឺការខុសគល់បញ្ជីសំបុត្រកំណើត ដែលជាបញ្ហាប្រឈម និងបានផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀន បញ្ហាក្មេងទំនើង និងច្បាប់ចរាចរណ៍ជូនពួកគាត់ផងដែរ។
សូមជម្រាបជូនថា ជារៀងរាល់ថ្ងៃលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌកំបូល សហការជាមួយផ្នែកប្រឆាំងគ្រឿងញៀន ដោយមានលោកនាយកសាលា ចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន បញ្ហាក្មេងទំនើង ដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា និងវិទ្យាល័យនានាផងដែរ៕ដោយ៖តារា