ឯកឧត្ដម ឃួង ស្រេង ប្រកាសបញ្ចូលសមាជិកថ្មី៥០០នាក់គណបក្សប្រជាជន គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីភាពដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នាព្រឹកថ្ងៃ ទី ០៩ ខែមិថុនា ឆ្នាំ ២០២៤ នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី ចូលរួមជីវភាព ជាមួយគណ បក្សប្រជាជនកម្ពុជាចំនួន៥០០រូប នៅសាខាគណបក្ស រាជធានីភ្នំពេញ ១៦ភ.ព១៧និងភ.ព១៨ ព្រមទាំងបានកែ សម្រួលសមាសភាពសមាជិកសាខាគណបក្សភ.ព១១ ភ.ព១៤ និងបញ្ចូលសមាជិកថ្មីបន្ថែមជាមួយគណបក្សប្រជា ជនកម្ពុជានៅមន្ទីរបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ។
ឯកឧត្ដម. ឃួង ស្រេង បានបញ្ជាក់ថា៖ ការប្រកាសសាខាគណបក្ស រាជធានីភ្នំពេញ១៦ ភ.ព១៧ ភ.ព១៨ កែសម្រួលសមាសភាពសមាជិក សាខាគណបក្សភ.ព១១ ភ.ព១៤ និងបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនាពេលនេះ គឺដើម្បីត្រៀមឈានឈ្ពោះទៅយកជ័យជំនៈ ក្នុងការបោះឆ្នោតឆ្នាំ២០២៧- ២០២៨ ខាងមុខ។គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលន យោបាយ ច្បាស់លាស់ប្រាកដនិយមខ្ពស់។ តាមរយៈការបញ្ចូលសមាជិកថ្មីចំនួនជាង៥០០រូបនេះ គឺពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ពីភាពដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឌរីកចម្រើនរុងរឿង។បងប្អូនសមាជិក សមាជិកាទាំងជាង៥០០នាក់នេះ នឹងក្លាយជាប្រតិបត្តិករ ពោរពេញទៅដោយចំណេះដឹងរបស់គណបក្សប្រជាជនកម្ពុជាទៅថ្ងៃអនាគត។
ឯកឧត្ដមបានបន្តថា៖ តាមរយៈគម្រោង “ព្រែកជីកហ្វូណន-តេជោ”យើងពិតជាបានឃើញច្បាស់ពីនរណាដែលជាអ្នកស្នេហាជាតិ ហើយនរណាជាអ្នកបំភ្លេចបំផ្លាញជាតិពិតប្រាកដ។ គណបក្សប្រជាជនកម្ពុជាបានរំដោះជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបន្តនូវការកសាងប្រទេសជាតិ រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖សន្តិភាព សម្ដេចតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា រកបានមកដោយលំបាក ដូច្នេះយើងត្រូវរួមគ្នាការពារ សន្តិភាពនេះ ឲ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។ បន្ថែមពីនេះ សម្ដេចតេជោនៅបានរំដោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋចេញពីជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ថែមទៀត។ ផ្ដល់សិទ្ធិសេរីភាពគ្រប់យ៉ាងជូនប្រជាពលរដ្ឋ អ្វីដែលសំខាន់នោះគឺសិទ្ធិរួសរានមានជីវិត ក្នុងចំណោមសិទ្ធិទាំង១០របស់អង្គការអន្តរជាតិ។ ជាងនេះទៅទៀត គណបក្សប្រជាជនកម្ពុជានូវបានដោះស្រាយបញ្ហាធំៗរបស់ជាតិយ៉ាងច្រើនទៀត រួមទាំងការដោះស្រាយ ការជាប់គាំងនយោបាយ ការទប់ស្កាត់ជំងឺ covid-១៩ ការស្ដារធ្វើឲ្យ មានកំណើនសេដ្ឋកិច្ចជាតិ និងការធ្វើឲ្យកេរឈ្មោះកម្ពុជា លេចមុខលេចមាត់ នៅលើឆាកអន្តរជាតិ។ សូមបញ្ជាក់ថា៖ ក្នុងពិធីនេះប្រកាសចូលជា សមាជិកថ្មីរួមរស់ជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជាទាំងជាង៥០០នាក់ក៏ទទួលបានថវិកាមួយចំនួនផងដែរ៕. ដោយ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print