ជុំវិញ តារា កំប្លែង ! ពូ ណុ យ ក្លែងបន្លំ រៀប ការ ក្លែងក្លាយ ជាមួយ តារា ស្រី នាង យ៉ែ ម ស្រី ពេជ្រ បង្កើតកម្មវិធីបំពុលសង្គម តើក្រសួងវប្បធម៌ និងសមាគមសិល្បៈខ្មែរមានវិធានការបែបណា !

ចែករំលែក៖

ភ្នំពេញ ៖ តារា កំប្លែង ! ពូ ណុ យ បាន ចេញ មុខ សុំ ទោស ជា សាធារណៈ ដល់ មហាជន បន្ទាប់ ពី រង ការ រិះគន់ យ៉ាង ខ្លាំង ជុំវិញ ការ ក្លែងបន្លំ រៀប ការ ក្លែងក្លាយ ជាមួយ តារា ស្រី នាង យ៉ែ ម ស្រី ពេជ្រ , ប៉ុន្តែមតិមជ្ឈដ្ឋានទូទៅរបស់មហាជន មិនអាចទទួលយកបាន ចំពោះសកម្មភាព រៀបចំកម្មវិធីកំប្លុកកំប្លែងចរិកបំពុលសង្គម ជាន់ឈ្លី វប្បធម៌ ដ៏ផូរផង់របស់ប្រពៃណីជាតិខ្មែរបែបនេះឡើយ ។

ប្រជាពលរដ្ឋបានលើកឡើងថា ៖ មិនគួរបង្កើតរឿងបែបៗនេះសោះ អាចនឹងធ្លាក់ប្រជាប្រិយភាពបាន ដោយខ្លួនឯង ! នឹងមានចេតនាបំផ្លាញ វប្បធម៌ ទំនៀមទម្លាប់ជាតិខ្មែរ ព្រោះកម្មវិធីការនេះ ពួកគេអត់ឱ្យតម្លៃសិល្បៈសូម្បីបន្តិច ។ យ៉ាងហោចណាស់ក៏ស្តាប់ សេចក្តីណែនាំ និងអំពាវនាវរបស់ក្រុមប្រឹក្សាក្រមសីលធម៌អ្នកសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំពោះសកម្មភាពអសីលធម៌របស់ក្រុមសិល្បៈសម្តែងក្នុងពិធីកាត់សក់នៃកិច្ចមង្គលការមួយចំនួន ដែលធ្វើឲ្យអាប់ឱនដល់ប្រពៃណីដ៏ផូរផង់របស់ជាតិ និងបង្ហាញពីកាយវិការជ្រុលហួសហេតុ ខ្វះចំណេះដឹង និងការអប់រំ ដែលជាសកម្មភាពបែបអាត្មានិយម និងប៉ះពាល់ដល់ប្រយោជន៍សង្គមទាំងមូល។ ទីបំផុត ! ពូ ណុ យ ក្លែងបន្លំ រៀប ការ ក្លែងក្លាយ ជាមួយ តារា ស្រី នាង យ៉ែ ម ស្រី ពេជ្រ ជាបង្កើតកម្មវិធីបំពុលសង្គម តើជាសីលធម៌ទេ ? ម្ចាស់កម្មវិធីគួរពិចារណាឡើងវិញ ព្រោះវប្បធម៌ និងវិចិត្រសិល្បៈទើបព្រមានបានប៉ុន្មានថ្ងៃសោះ បែជាក្រុមអ្នកទាំងនេះផ្គើន រៀបចំកម្មវិធីបំពុលសង្គមធ្ងន់ធ្ងរ ។ 

សូមបញ្ជាក់ថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៤កន្លងទៅ បានរំលឹក និងផ្តល់យោបល់ មួយចំនួនដល់សិល្បករ សិល្បការិនីកម្ពុជាទាំងអស់ ដើម្បីចូលរួមតម្រង់ទិស ពង្រឹងភាពជោគជ័យរបស់សិល្បករ សិល្បការិនីគ្រប់រូប ក៏ដូចជាពង្រឹងសាមគ្គីភាព និងភាពរឹងមាំ ក្នុងវិស័យសិល្បៈ។

សម្តេច ធិបតី ហ៊ុន ម៉ាណែតបានផ្តល់យោបល់បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច និង លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនី។

សម្តេចបានថ្លែងថា ៖ ក្រោមម្លប់នៃសន្តិភាព និងការបោះជំហានទៅមុខជាប់មិនដាច់លើគ្រប់វិស័យ វឌ្ឍនភាពនៃវិស័យ សិល្បៈក៏ទទួលបាននូវសន្ទុះមួយជាទីមោទនៈផងដែរ។ ដើម្បីចូលរួមតម្រង់ទិស និងពង្រឹងភាពជោគជ័យរបស់សិល្បករ សិល្បការិនីគ្រប់រូប សម្តេច សូមរំលឹក និងជូនជាយោបល់មួយចំនួនដូចខាងក្រោម៖

១. ខ្ញុំស្នើដល់គ្រប់សិល្បករ សិល្បការិនីទាំងអស់ ផ្តោតអារម្មណ៍ឱ្យកាន់តែខ្លាំងទៅលើទ្រឹស្ដី«ចង្កឹះមួយបាច់» ដើម្បីពង្រឹងសាមគ្គីភាព និងភាពរឹងមាំ ព្រមទាំងដើម្បីពង្រឹងគោលដៅរួម និងជោគជ័យរួម។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តដល់ សិល្បករ សិល្បការិនី គ្រប់ទម្រង់ចូលរួមចងក្រងជាសមាគម ឬចូលជាសមាជិក សមាគមសិល្បៈគ្រប់ទម្រង់ ដើម្បីប្រសិទ្ធភាពនៃការធ្វើការរួមគ្នា ក្នុងភាពជាបងប្អូន ដោយចេះជួយគ្នាទៅវិញទៅមក ស្របតាមប្រពៃណីទំនៀមទម្លាប់របស់ដូនតាយើង។

២. ក្នុងវិស័យសិល្បៈវប្បធម៌ សិល្បករ សិល្បការិនី គឺជាគំរូ ជាតួអង្គដែលមានឥទ្ធិពលទៅលើមជ្ឈដ្ឋានផ្សេង ជាពិសេសឧបករណ៍ផ្សព្វផ្សាយ តាមរយៈការសម្ដែងដោយផ្ទាល់ ឬមិនផ្ទាល់។ ការរក្សាបាន នូវតម្លៃសិល្បៈវប្បធម៌ជាតិ និងតម្លៃផ្ទាល់ខ្លួនរបស់សិល្បករ សិល្បការិនី គឺពិតជាអាស្រ័យលើសេចក្តីសម្រេចផ្ទាល់ខ្លួនរបស់សិល្បករ សិល្បការិនីទាំងអស់ ដែលការសម្រេចចិត្តត្រឹមត្រូវនឹងទទួលបានការគាំទ្រ ពីសាធារណជន រីឯការសម្រេចចិត្តមិនត្រឹមត្រូវនឹងទទួលរងនូវសម្ពាធសង្គម។ ដូចនេះ មុននឹងជ្រើសរើស យកសកម្មភាពណាមួយ សិល្បករ សិល្បការិនីទាំងអស់ គួរប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌ គុណធម៌ សច្ចធម៌ ទាំងសំណេរ ទាំងការប្រើប្រាស់ពាក្យពេចន៍ កាយវិការ សកម្មភាព ឥរិយាបថ ការស្លៀកពាក់ ដោយរក្សាឱ្យបាននូវភាពថ្លៃថ្នូរ និងការចូលរួមលើកកម្ពស់សីលធម៌ក្នុងសង្គម ដែលនឹងចូលរួមដល់ការពង្រឹងនូវអត្តសញ្ញាណ និងកិត្យានុភាពជាតិ។

៣. ខ្ញុំយល់ថា ការបង្កើតយុទ្ធសាស្ត្រទាញចំណាប់អារម្មណ៍ពីសាធារណជន គួរមានការថ្លឹងថ្លែង និងពិចារណាជាមុន ពីផលប៉ះពាល់ផ្នែកវប្បធម៌ប្រពៃណី និងសីលធម៌សង្គម ដោយពុំគួរប្រើប្រាស់ជំហរ អត្តនោម័តិ ឬជំហរចង់ល្បីភ្លាមៗ ដែលអាចប៉ះពាល់ដល់បុគ្គលផង ដល់តម្លៃជាតិផងនោះទេ។ ខ្ញុំមានជំនឿថា គ្រប់សិល្បករ សិល្បការិនីទាំងអស់ សុទ្ធតែមានការទទួលខុសត្រូវខ្ពស់ ជាមួយនឹងការទទួលស្គាល់ និងការកែប្រែនូវរាល់កំហុសឆ្គងដោយចេតនា និងអចេតនា។

៤. ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ការចែករំលែកព័ត៌មានក្នុងសង្គមកាន់តែលឿន និងពិបាកទប់ស្កាត់។ ដើម្បីចូលរួមដល់ភាពរឹងមាំនៃសង្គមយើង ខ្ញុំសូមរំលឹកដល់គ្រប់សិល្បករ សិល្បការិនីទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបាននូវការប្រឌិត និងការសម្តែងទាំងឡាយដែលមានលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា។

៥.

ពាក់ព័ន្ធនឹងការបង្កើតស្នាដៃថ្មី និងការតែងនិពន្ធ ក្រៅពីការគិតគូរទៅដល់ភាពប្លែក ថ្មី សប្បាយ ទាក់ទាញ ខ្ញុំសូមស្នើសុំឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ទៅលើការបញ្ចូលសារអប់រំ និងសារលើកស្ទួយសង្គម ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សច្ចធម៌ គុណធម៌ មិនលួចចម្លង ក្នុងទិសដៅតម្កល់ស្នាដៃដែលបានបង្កើតជាគំរូ និងកេរដំណែលសម្រាប់ជនជំនាន់ក្រោយ។

៦.«រលកថ្មី ច្រានរលកមុខ» គឺជាក្រឹត្យក្រមធម្មជាតិ។ សិល្បករ សិល្បការិនីរៀមច្បង មិនត្រឹមតែជា រលកនាំមុខប៉ុណ្ណោះទេ ប៉ុន្តែជាតួអង្គដែលមានបទពិសោធន៍ និងជាគំរូដល់រលកជំនាន់ក្រោយ ដល់យុវជនបន្តវេន។ ក្នុងន័យនេះ ការជួយជ្រោមជ្រែង បង្ហាត់បង្រៀន ផ្ទេរចំណេះដឹង និងការលើកទឹកចិត្តដល់យុវជន វ័យក្មេង គឺជាកាតព្វកិច្ច ដើម្បីបន្តថែរក្សាមរតកដូនតា និងការបន្តរីកចម្រើនទៅមុខរបស់វិស័យសិល្បៈ វប្បធម៌របស់យើង។ ជារួមការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសិល្បៈ គឺជាយានឆ្ពោះទៅរកនិរន្តរភាពនៃភាពជោគជ័យ។

ជាមួយគ្នានេះ សម្តេចសូមណែនាំទៅដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តបើកចំហរ និងពង្រឹងកិច្ចសហការ គាំទ្រដល់ គ្រប់សមាគមសិល្បៈ និងអ្នកប្រកបអាជីពក្នុងវិស័យសិល្បៈ ត្រូវបន្តតួនាទីជាអាណាព្យាបាលផ្តល់យោបល់តម្រង់ទិស ផ្ដល់ជំនួយបច្ចេកទេស ព្រមទាំងត្រូវពង្រឹងនូវយន្តការលើកសរសើរ និងលើកទឹកចិត្ត ក្រោមទម្រង់ជាប័ណ្ណសរសើរ លិខិតទទួលស្គាល់ លិខិតគាំទ្រ និងសំណើសុំគ្រឿងឥស្សរិយយសជាដើម។ ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ត្រូវធ្វើការណែនាំ កែលម្អ ចំពោះកំហុសឆ្គងនានាព្រមទាំង តម្រង់ទិស និងចង្អុលបង្ហាញពីឥរិយាបថដែលគួរប្រកាន់យក ដើម្បីភាពថ្លៃថ្នូរ និងបង្ការផលប៉ះពាល់ជាយថាហេតុមកលើសិល្បៈវប្បធម៌ ប្រពៃណីជាតិ។

ទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ទើបផ្តល់អនុសាសន៍ ចេញសេចក្តីណែនាំ ឱ្យសិល្បករ សិល្បការិនី ពង្រឹងសីលធម៌ ចុះហេតុអ្វីក៏ ពូណុយ ក្លែងបន្លំរៀបការក្លែងក្លាយ ជាមួយ តារាស្រីនាង យ៉ែម ស្រីពេជ្រ ដែលបានធ្វើ ឡើងកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បង្កើតកម្មវិធីមិនថ្លៃថ្នូរ អសីលធម៌ ក្នុងស្ថានីយ៍ទូរទស្សន៍ PNN ទៅវិញ ! 

សូមបញ្ជាក់ថា ៖ កម្មវិធីពួកគេ មហាជនបាន សម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគេ បានឃើញធៀបការ នៃការ អញ្ជើញភ្ញៀវ ជាពិសេសអ្នកសិល្បៈ ដូចគ្នាដើម្បីចូលរួមពិធីមង្គលការរបស់ ពូណុយ និងយ៉ែម ស្រី ពេជ្រ ដែលប្រារព្ធធ្វើឡើងនៅស្ថានីយ៍ទូរទស្សន៍ ភីអិនអិន ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ក្រោយដឹងដំណឹងខាងលើនេះ ទស្សនិកជន គាំទ្រ និង អ្នកសិល្បៈបាននាំ គ្នាចូលរួមអបអរសាទរ និងជូនពរពួកគេ ទាំងពីរយ៉ាងព្រោងព្រាតក្នុងពេលដែលពួកគេ បានឃើញ អ្នកទាំងពីរ អាចដឹកដៃគ្នា ចូល រោងការតាមប្រពៃណីជាតិខ្មែរ ។

ផ្ទុយទៅវិញ យ៉ាងណានៅទីបំផុត ! វាំងនន ខ្មៅត្រូវបានបើកយ៉ាងច្បាស់ ដោយពិធី មង្គលការរបស់ អ្នកទាំងពីរ មិនមែនជាការ ពិតឡើយ ពោលគឺគ្រាន់តែជាការសម្តែង នៅក្នុងកម្មវិធី «អ្នកជិតខាង» របស់ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន តែប៉ុណ្ណោះ ។ បញ្ហានេះបានធ្វើអោយមហាជន មួយចំនួនបាន សម្តែងការខកចិត្ត ហើយនាំគ្នារិះគន់ ចំពោះ តារាទាំងពីរខាងលើថា មិនគួរ ភូតភរកុហក ដោយយករឿង រៀបការក្លែងក្លាយមក លេងសើច និងបន្លំភ្នែកមហាជនបែបនេះ ឡើយ ។

ទោះជាយ៉ាងណាក្រោយរងការ រិះគន់ ខាងលើនេះ នៅទីបំផុត តារាកំប្លែង លោក បាន សំណាង ហៅពូ ណុយ ក៏បានចេញ មុខលើកដៃសំពះសុំទោសមហាជន ចំពោះ រឿងរ៉ាវដែលបានកើតឡើងខាងលើនេះ ។

សូមរម្លឹកថា ៖ ក្នុងបទសម្ភាសន៍ជាមួយ អ្នក សារព័ត៌មាន កាលពីពេលថ្មីៗនេះ ពូណុយ បានលើកឡើងថា លោកបានឃើញពីការ រិះគន់ និងការអន់ចិត្តចំពោះលោក ជុំវិញ រឿងខាងលើនេះ ។ លោកថា ទាំងអស់នេះ ជាការសម្តែងថតកម្មវិធីប៉ុណ្ណោះ ប៉ុន្តែមាន បងប្អូនយើង និងអ្នកសិល្បៈក៏បាននាំគ្នា លេងសើចដោយបានជូនពរ លោកជា បន្តបន្ទាប់តាមបណ្តាញសង្គមដោយ នឹក ស្មានថាមែនទែន ។

លោកបញ្ជាក់ថា កន្លងមកលោកមិនដែល មានរឿងអាស្រូវណាមួយ ក្រៅពីការលេង កំប្លែងឡើយ ហើយរឿងនេះ វាប្រៀបបាន ដូចទៅនឹងការថត MV បែបរៀបការដែរ ដោយគេទម្លាយធៀបការ មុនដើម្បីអោយ បងប្អូនចាប់អារម្មណ៍បទនឹងហើយ ដូចរូប លោកអញ្ចឹង មុនចាក់ផ្សាយកម្មវិធី នឹងក៏ មានការទម្លាយរូបភាពផ្សេងៗ ដូចគ្នា ។

យ៉ាងណា លោកក៏សូមទោសដល់ ទស្សនិកជនចំពោះរឿងនេះ ដែលធ្វើអោយ ប៉ះពាល់អារម្មណ៍ ប៉ុន្តែទស្សនិកជន ជា ច្រើនក៏បានដឹងច្បាស់ថា ជាការសម្តែង បន្ទាប់ពីបានទស្សនា កម្មវិធីនេះរួច ។ 

លោក ក៏បានសន្យា នឹងមិនអោយ មានរឿង ភាន់ច្រឡំចំពោះរឿងនេះម្តងទៀតទេ ខណៈពេលដែលលោកក៏បានព្យាយាមមិន ធ្វើការតបត ណាមួយទៅលើរាល់ ការខំមិន រិះគន់មកលើរូបលោកដែរ ។ 

ទោះជាអ្នកទាំងបានត្រឹមឱ្យពូណុយចេញមុខសុំទោសជាសាធារណៈមែន ប៉ុន្តែ បន្ទាប់ ពី រង ការ រិះគន់ យ៉ាង ខ្លាំង ជុំវិញ ការ ក្លែងបន្លំ រៀប ការ ក្លែងក្លាយ ជាមួយ តារា ស្រី នាង យ៉ែ ម ស្រី ពេជ្រ , គឺអាធ្លាក់ប្រជាប្រិយភាព ! របស់ពួកគេទៅវិញទេ ខណៈសម័យ Facebook សម័យ ឌីជីថល ប្រជាពលរដ្ឋម្នាក់មានព័ត៌មាននៅដៃម្នាក់ ម្នាក់ៗចង់ទទួលព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ អ្នកមិនត្រូវបំពុលសង្គមយ៉ាងធ្ងន់ធ្ងរបែបនេះទេ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print