ខេត្តពោធិ៍សាត់ ៖ យោងតាមរបាយការណ៍ប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ នារសៀលថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នេះ ទីបំផុតសមត្ថកិច្ចនគរបាលបានទទួលបទបញ្ជា លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីនាំខ្លួនជនសង្ស័យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ទៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបន្តនីតិវិធី ។
ក្នុងរបាយការណ៍ដដែលឲ្យដឹងទៀតថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ចាន់ សុភ័ក្រ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ជននេះពាក់ព័ន្ធករណីលួច និងដុតបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ។ ដែលបានប្រព្រឹត្តឡើង ស្ថិតនៅភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
រាយការណ៍លើកឡើងបន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យនេះ ជាការអនុវត្តបណ្ដឹងរបស់ឈ្មោះ ចាន់ ផាន់ណា ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅ ភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ថា នាកន្លងទៅជនសង្ស័យ
(ចាន់ សុភ័ក្រ)បានធ្វើសកម្មភាពលួចឬស្សីរបស់គាត់ចំនួន៣០០០ដើម
ក្នុងតំលៃចំនួន៦.០០០.០០០រៀល បន្ទាប់មកទៀតជននេះបានលួចធ្យូងរបស់គាត់ចំនួន១ការ៉ុងបន្តទៀត ស្រាប់តែនៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៤
ជនសង្ស័យ(ចាន់ សុភ័ក្រ)បានដុតបំផ្លិចបំផ្លាញឬស្សីរបស់គាត់អស់ជាច្រើនដើមបន្ថែមទៀត ។
ក្នុងរបាយការណ៍បញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន ជនសង្ស័យ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកក្រគរចាត់ការបន្ត ៕ ដោយៈ ប៉ឹម ពិន